CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់បានឌុប ស្រីម្នាក់មិនដែលស្គាល់គ្នាពីមុន ត្រូវនាងហៅបក្ខពួក មកវាយប្លន់ យកម៉ូតូបាត់

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១១០ ពណ៌ខ្មៅ ទៅឌុបនារីម្នាក់ ដែលជាមនុស្ស
មិនធ្លាប់ស្គាល់ គ្នាពីមុនមក រហូតដល់ចំណុចផ្លូវលេខ ៤៣០ កែងផ្លូវលេខ១៩៩ ខាងក្រោយមន្ទីរ
ពេទ្យ មិត្តភាពខ្មែរសូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៏ត្រូវស្រីម្នាក់នោះទូរស័ព្ទ ហៅមិត្ត
ភ័ក្រមកធ្វើសកម្មភាព វាយទៅលើយុវជន រូបនោះ រួចយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល កាល
ពីវេលាម៉ោង ១២យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ។

យុវជនរងគ្រោះ ដោយសារត្រូវស្រីម្នាក់ ហៅបក្ខពួកមក វាយយកម៉ូតូខាងលើនេះ មានឈ្មោះ សុខ
រ៉ាវី អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម៉ូតូដែលស្រីជើង
ល្អនិងបក្ខពួក យកទៅបាត់ម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-7491។ ជនរងគ្រោះ
ឈ្មោះ សុខ រ៉ាវី បាន និយាយរៀបរាប់ថា មុនពេល កើតហេតុរូបគេបានជិះម៉ូតូសេ១១០ ចេញពីផ្ទះ
បំណងទៅលេងមិត្តភ័ក្រ ខណៈជិះតាមផ្លូវឃើញនារីម្នាក់ទំនង គួរឲ្យអាណិតក៏ ហៅឲ្យជិះម៉ូតូជាមួយ
គ្នា ដើម្បីបានជាគ្នាងាយ ស្រួលក្នុងការធ្វើដំណើរ ។ ខណៈស្រាប់ នាងព្រមរួមដំណើរជាមួយយុវជន
រងគ្រោះ ពួកគេបានជិះម៉ូតូឌុបគ្នាមកតាមបណ្តោយផ្លូវ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំ
ណុចកើតហេតុខាងលើស្រាប់តែ នារី ដែលជិះពីក្រោយ បានប្រាប់ឲ្យ សុខ រ៉ាវី ឈប់ម៉ូតូ ដើម្បីទូរស័ព្ទ
ហៅមិត្តភ័ក្រឲ្យមកទទួលខ្លួន ប៉ុន្តែ មួយសន្ទុះគេសង្កេតឃើញ មនុស្សចំនួន ៦នាក់ ស្រី២នាក់ បាន
ជិះម៉ូតូពីរគ្រឿង មកកន្លែងកើតហេតុ និងបានចុះពីលើម៉ូតូ វាយជនរងគ្រោះបណ្តាលឲ្យ ដួលរងរបួស
ហើយពួកគេបានប្លន់យកម៉ូតូទៅបាត់ ស្រមោលភ្លាម ៗ តែម្តង។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានត្រឹមតែដើរទាំងទឹកមុខស្អុយ ទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ
នគរ បាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីសុំការអន្តរាគមន៍ឲ្យជួយស្រាវជ្រាវ តាមចាប់ជនល្មើសទាំងនោះយក
មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ