កណ្តាល ៖ បុរសម្នាក់ ត្រូវមិត្តរួមតុ កាប់២-៣កាំបិតផ្គាក់ ឲ្យរងបួសធ្ងន់ បន្ទាប់ពីជួបជុំស៊ីផឹកអស់
ស្រា អាឡិចហ្សង់វីស្គី ៣ដប នារសៀល នៃថ្ងៃភ្ជុំបិណ្ឌ បង្កឲ្យអ្នកភូមិរត់ទៅប្តឹងសមត្ថកិច្ចចុះអន្ត
រាគមន៍ភ្លាមៗ នៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
ខណ:ទទួលព័ត៌មានពីអ្នកភូមិ នៃហេតុការណ៍ដេញកាប់គ្នា ផ្អើលភូមិនោះ អធិការស្រុកកៀនស្វាយ
លោក ប៉ា សំអិត បានបញ្ជាទៅនាយនគរបាល ប៉ុស្តិ៍សំរោងធំ ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជន
ដៃដល់ម្នាក់ ពាក់ព័ន្ធនឹងករណីជម្លោះហិង្សា បង្កឲ្យមានរបួសស្នាម ដោយចេតនា នៅចំណុចកើត
ហេតុ ខាងលើនេះ ។
ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ឡុង ស៊ីដេត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ
ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ មុខរបរជាសន្តិសុខ ។ ដោយឡែកជនរងគ្រោះឈ្មោះ
អៀក សោភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិឃុំជាមួយជនដៃដល់ ។
តាមសេចក្តីរាយការណ៍ លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា មុនពេលឈាន
ដល់ការចាប់ខ្លួនជនដៃដល់ម្នាក់នេះ គឺដើមហេតុ ជនគ្រោះ និងជនដៃដល់បានស៊ីផឹកជាមួយគ្នា
តាំងពីថ្ងៃត្រង់ ថ្ងៃភ្ជុំបិណ្ឌ ដោយមានមិត្តភក្តិចូលរួមប្រមាណ៦-៧នាក់ផងដែរ លុះដល់ពេលស្រវឹង
រៀងៗខ្លួន ឈ្មោះ អៀក សោភា បានរករឿងឈ្មោះ ឈឿន ដែលជាមិត្តភក្តិចូលរួមផឹកស៊ីជាមួយ
គ្នានោះ ឃើញដូចនោះ ឈ្មោះ ឡុង ស៊ីដត ដែលជាជនដៃដល់ បានចូលទៅឃាត់ ស្រាប់តែឈ្មោះ
អៀក សោភា ក្រញ៉ៅដាច់ដៃរបស់ជនដៃដល់ បណ្តាលឲ្យឈ្មោះ ឡុង ស៊ីដេត ខឹងយ៉ាងខ្លាំង ក៏ដើរ
ទៅ ផ្ទះទាញកាំបិតផ្គាក់ មកកាប់ឈ្មោះ អៀក សោភា ចំនួន២-៣កាំបិត ត្រូវចំស្មា និងដៃ រងរបួស
ធ្ងន់ធ្ងរ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកជន
ដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលការផ្តន្ទា
ទៅសតាមនីតិវិធីច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល