CamNews

ព័ត៌មានជាតិ 

ជំនន់ទឹកភ្លៀង កំពុងគំរាមកំហែង កាត់ផ្តាច់ចរាចរ ផ្លូវជាតិលេខ៤

ព្រះសីហនុ ៖ អាជ្ញាធរស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដឹកនាំដោយលោក ខេង តេង អភិបាល
ស្រុក ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសម្រួលចរាចរណ៍ នៅផ្លូវជាតិលេខ៤ បន្ទាប់ពី
ភ្លៀងធ្លាក់ មួយមេយ៉ាងធំ កាលពីយប់ទៀបភ្លឺ ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ព្រឹក
ព្រលឹម ថ្ងៃនេះ បានធ្វើឱ្យស្ថាន ភាពផ្លូវ ជាតិ លេខ៤ រងការគំរាមកំហែងលិចលង់ ប្រវែង៥០ម៉ែត្រ
កម្ពស់ ៣តឹក ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់
សីលា ខេត្តព្រះសីហនុ តែទោះបីជាយ៉ាងណា ក៏ចរាចរនៅ ដំណើរការទៅមកធម្មតា។

លោក ខេង តេង បានមានប្រសាសន៍ ប្រាប់ភ្នាក់ងារដើមអម្ពិល ប្រចាំខេត្តព្រះសីហនុ វេលាម៉ោង
១០និង២៧នាទីថា ជំនន់ទឹកភ្លៀងនេះ កើតឡើងដោយសារតែ ខេត្តព្រះសីហនុ ទទួលរងនូវការធ្លាក់
ភ្លៀង រយៈពេលជិត ១សប្តាហ៍ កន្លងមក ហើយជាពិសេស កាលពីយប់មិញ មានភ្លៀងធ្លាក់១មេយ៉ា
ងខ្លាំងទៀតនោះ និង ដោយសារតែស្ថានភាព តំបន់នេះ ជាតំបន់ប្រជុំភ្នំផងនោះ ទើបធ្វើឱ្យទឹកភ្លៀង
ហូរបុក មកចំណុចនេះតែម្តង ដោយសារតែចំណុចនេះទាប ជាងគេ ។

លោកអភិបាលស្រុក ក៏បានបន្ថែមថា ហេតុការណ៍នេះកើតឡើងតាំងពីម៉ោង ០៧និង៣០នាទីព្រឹក
មកម្ល៉េះ ប៉ុន្តែទឹក បានស្រកខ្លះវិញហើយ កាលពីប៉ុន្មាន ម៉ោងមុននេះ ប៉ុន្តែក្រោយមកផ្ទៃមេឃ ក៏បាន
ចាប់ផ្តើមធ្លាក់ភ្លៀងសារជាថ្មីម្តង ទៀតរហូតមកដល់ពេលនេះ បង្កឱ្យទឹកជន់ឡើងវិញ ហើយបើស្ថាន
ភាពបែបនេះ បន្តប្រហែលកន្លះម៉ោងទៀត ចរាចរណ៍ នឹងត្រូវកាត់ផ្តាច់ទាំងស្រុង។

លោកអភិបាលស្រុក ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ពានស្ទឹងសំរោង មិនទាន់លិចនៅឡើយទេ
ប៉ុន្តែទឹកបានឡើង ត្រឹមធ្មឹមហើយដែរ ដែលជាចំណុច ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតផងដែរ។
ពេលនេះអាជ្ញាធរស្រុកបានដាក់ កម្លាំងនៅចំណុចកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ ទៅមក
ដោយឲ្យ មកម្តងម្ខាងរួចហើយដែរ។

លោកអភិបាលស្រុក ក៏បានបញ្ជាក់ថា ផងដែរថា បើសិនជាមានភ្លៀងធ្លាក់យ៉ាងគំហុក ដូចយប់មិញ
ទៀតផ្លូវជាតិ លេខ៤ អាចនឹងរងការលិចលង់ជាមិនខាន ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយក៏ក្រុមការ
ងាររបស់លោកមិនធ្វេស ប្រហែសឡើយ ដោយបន្តការតាមដាន ជាប់ជាប្រចាំ។

ជាចុងក្រោយលោក ក៏បានផ្តល់យោបល់ថា រាល់អ្នកធ្វើដំណើរពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ
យកល្អគួរធ្វើ ដំណើរតាមផ្លូវជាតិលេខ ៣ តាមខេត្តកំពតវិញ ទើបជាការប្រសើរជាង ៕

អាន៖ ក្រសួងធនធានទឹក ជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេ មេគង្គ និងជំនន់ទឹកភ្លៀង

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ