CamNews

ទេសចរណ៍ 

ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ប្រណិត និង អាថ៌កំបាំង បំផុតនៅលើកំពូលភ្នំជីសូរ

ភ្នំជីសូរ គឺជាភ្នំធម្មជាតិមួយដ៏ស្រស់ត្រកាល សម្បូរទៅដោយទេសភាពបៃតង និង ខ្យល់អាកាស
បរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

នៅលើកំពូលភ្នំជីសូរ មាន​ប្រាសាទ​បុរាណដ៏ចំណាស់មួយ ​ដ៏​ស្រស់ស្អាតជាមួយនឹង​ទេសភាព​ដ៏
​ស្រស់បំព្រង  អមជាមួយនឹងម្លប់ឈើត្រជាក់  សងខាង​ជណ្តើរឡើង ដែលមាន ជណ្តើរ ៤១២​កាំ
សំរាប់អ្នកចង់ធ្វើដំណើរឡើងលើកំពូលភ្នំដោយថ្មើរជើង។ ចំណែក​នៅ​ខាងកើត មាន​ផ្លូវ​សម្រាប់
​បើកបរ​ឡើង​ទៅ​លើ​កំពូលភ្នំ​តែម្តង​។ 

នៅលើកំពូលភ្នំនេះគឺមាន​សំណង់និងប្រាសាទ​ចាស់ៗដែល​មាន​តាំងពីដើម​សតវត្ស​ទី​១១​ ដែល
បាន​សាងសង់​ឡើង  ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១  (​កិត្តិនាម​សម័យអង្គរ​)  ប្រាសាទ​នេះ​តូច ប៉ុន្តែ
​មាន​រចនាប័ទ្ម​ធ្វើ​ពី​ថ្ម​បាយក្រៀម និង​ ថ្មភក់​ ដ៏ប្រណិត និង គួរ​ឲ្យ​ស្ញប់ស្ញែងរបស់ខ្មែរ​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-អាថ៌កំបាំងនៃកោះធម្មជាតិ ដ៏រ៉ូមែនទិច និង ទាក់ទាញបំផុត កោះឬស្សី
-តំបន់ទេសចរណ៍ ស្ទឹងលិង្គ ១០០០ ដ៏ចម្លែក និង ស្រស់ស្អាត បំផុត នៅលើកំពូលភ្នំ
-តំបន់ទេសចរណ៍ឋានសួគ៌លើទឹក ដ៏រ៉ូម៉ែនទិច នៅលើកោះ ដ៏ស្រស់ស្អាត ខ៉ាបផាលៃ
-ទស្សនាសម្រស់ភ្នំភ្លើង ដ៏ស្រស់ស្អាត និង ចំណាស់បំផុត ដែលមានអាយុកាល ១៣៥,០០០ឆ្នាំ

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Phnom Chiso​ Temple