CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍លើទឹក ដ៏ស្រស់ស្អាត និង ទាក់ទាញបំផុត នៅភ្នំពេញ

ទន្លេមេគង្គ​ដ៏​មហិមា​ជា​សរសៃឈាម ដែល​ហូរ​កាត់​ចំ​កណ្តាល​ បេះដូង​នៃ​តំបន់​អាស៊ីអគ្នេយ៍។
ដោយ​មាន​ប្រភព​ពី  ​ខ្ពង់រាប​ទីបេត៍​ប្រទេស​ចិន  ទន្លេ​នេះ​បាន​ហូរ​កាត់​ប្រទេសចិន  មីយ៉ាន់ម៉ា
ថៃ ឡាវ កម្ពុជា និង​វៀតណាម មុន​ពេល​ហូរ​ចាក់​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​វិញ។ នៅ​ពេល​ទន្លេ
​នេះ​ហូរ​កាត់​កម្ពុជា វា​បាន​ហូរ​ចាក់​បំពេញ​ទៅ​បឹង​ទន្លេសាប​របស់​កម្ពុជា ដែល​ជា​បឹង​ដ៏​ធំ​បំផុត​
នៅ​អាស៊ីអគ្នេយ៍។

នៅ​ពេល​ទស្សនា​កម្ពុជាអ្នកទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ​ និងគយគន់​ទេសភាព​
ដ៏​ត្រកាល​ តាម​បណ្តោយ​ច្រាំង​ទន្លេ។ មាន​សហគមន៍​ជា​ច្រើនរស់​នៅ​ប៉ប្រះ​នឹង​មាត់ទន្លេ​អស់
​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ។ អ្នកទេសចរ​   អាច​ឈប់​សំចត​ដើម្បី​ទទួល​ទាន​
ទឹក​តែ​ដ៏​ឆ្ងាញ់​ពិសាទស្សនា​ភូមិ​តូចៗ​    នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ  គយគន់​បា្រសាទ​ដែល​
អើត​លឹមៗ​ពី​ចម្ងាយ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ នៅ​កណ្តាល​បឹង​ធម្មជាតិ​នេះ។

កាណូត​ទេសចរណ៍  គ្រប់​ធុន​រង់​ចាំ​ដឹក​ ភ្ញៀវ​ទេសចរ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ ហើយ​តាម​
ធម្មតា នៅ​ចន្លោះ​ផ្លូវ១៤៤​និង​១៣០ និង​នៅ​ឯ​កំពង់ផែ​អ្នកដំណើរ​ក្បែរ​ផ្លូវ១០៤ ហើយ​អ្នក​អាច
​រក​កាណូត​ទេសចរណ៍ និង​  ការ​ផ្សព្វផ្សាយ​នៅ​ទីនោះ​បាន​ផង​ដែរ។  ចាប់​ពី​ម៉ោង​ប្រហែល​ជា
​៤-៥:៣០នាទី​ល្ងាច    អ្នក​អាច​ជិះ​កាណូត​ទេសចរណ៍​គយគន់​ថ្ងៃ​លិច   ដែលមាន​តម្លៃ​ពី​៤-៥
ដុល្លារ សំរាប់បរទេស ​ក្នុង​ម្នាក់ៗ និង ប្រជាពលរដ្ឋកម្ពុជា តំលៃ ១ដុល្លារ។

​ភ្ញៀវទេសចរ ក៏អាច​ជួល​កាណូត​ឯកជន បានផងដែរ ដែលមានតំលៃ ​អាច​មាន​ចាប់​ពី​១០-១៥
ដុល្លារ​ក្នុង​រយៈ​ពេល​១​ម៉ោង ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​ធ្វើ​ដំណើរ​តាម​លក្ខណៈ​ស្តង់ដារ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel River Cruise Phnom Penh Cambodia