ភ្នំពេញ ៖ ក្មេងស្ទាវ ប្រចាំភូមិម្នាក់ដែល ធ្លាប់ត្រូវបានចៅក្រម អមសាលាដំបូង រាជ ធានីភ្នំពេញ
ចេញដីកាតាមចាប់ខ្លួនពាក់ព័ន្ធ ពីបទ ប្រើអំពើហិង្សាលើអ្នកដទៃនោះ ជាថ្មី ម្ដងទៀត បានប្រើអំ
ពើហិង្សា លើយុវជន ម្នាក់ ពេលកំពុងអង្គុយក្បែរផ្ទះដោយជន បង្ករូបនេះ បើកម៉ូតូមកតែម្នាក់ឯង
ហើយ ដេញវាយ និងយកបបរក្ដៅទៅជះទៀត ផង ប៉ុន្ដែ សំណាងល្អត្រូវបានជនរងគ្រោះ គេច
ទាន់ សំណាងអាក្រក់កើតលើក្មេង ប្រុសម្នាក់ អាយុ១៥ឆ្នាំ រលាកលើច្រមុះ ដោយសារតែត្រូវបបរ
ក្ដៅនេះ ។
ហេតុការណ៍ ដេញវាយគ្នាបែបអនាធិប តេយ្យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ
នៅចំណុចច្រកធ្យូងបឹង សាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួល គោក កាលពីវេលាម៉ោង ៣ និង
៤០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣នេះ។
លោក ឌី ដែលអះអាងថា ជាបងថ្លៃជន រងគ្រោះមានឈ្មោះ កៅ សុថារិទ្ធ អាយុ ជាង ២០ឆ្នាំ បាន
និយាយថា ជនបង្កដែល មកវាយប្អូនប្រុសរបស់ខ្លួន ដល់មុខផ្ទះនេះ មានឈ្មោះ អាបី ដោយសារ
តែរូបគេជា កូនភ្លោះ ៣នាក់ និងជាកូនពៅ អាយុជាង ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
លោក ឌី បាននិយាយថា មុនពេលកើត ហេតុ ជនបង្ករូបនេះបានបើកម៉ូតូម៉ាក អាយខុន ពណ៌ស
ពាក់ស្លាកលេខ ភ្នំពេញ 1AH-3484 តែម្នាក់ឯងមកវាយប្អូនប្រុស របស់លោក ដែលកំពុងអង្គុយលេង
មុខផ្ទះ ប៉ុន្ដែ ភ្លាមៗនោះត្រូវបានសាច់ញាតិ និង ប្រជាពលរដ្ឋក្បែរខាង ជួយអន្ដរាគមន៍ និង ដេញចាប់
ទើបរូបគេបានផ្ដួលម៉ូតូរត់គេច ខ្លួនបាត់ទៅ ។ ប៉ុន្ដែ ជនបង្ករូបនេះក៏បាន ទូរស័ព្ទមកគំរាមថា បើសិន
ហ៊ានយកម៉ូតូ ទៅឱ្យសមត្ថកិច្ចនោះ រូបនេះនឹងធ្វើឱ្យ គ្រួសាររបស់លោកទាំងមូល នៅមិនបាន សុខ
នោះឡើយ ។ ចំពោះមូលហេតុដែល នាំឱ្យមានអំពើហិង្សាខាងលើនេះកើតឡើង មិនទាន់ត្រូវបាន
បញ្ជាក់ឱ្យច្បាស់លាស់ពីសាច់ញាតិជនរងគ្រោះនោះទេ ដោយអះ អាងថា មិនដឹងមកពីមូលហេតុអ្វី
ដែរ ។
យ៉ាងណាក៏ដោយម៉ូតូរបស់ជនបង្ករូបនេះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការបន្ដទៀត។
ប្រជាពលរដ្ឋនៅ សង្កាត់បឹងសាឡាងមួយចំនួន បានឱ្យដឹងថា ជនបង្កដែលគេហៅថា អាបី នេះ តែង
តែ បង្ករឿង និងបង្កអំពើហិង្សាលើអ្នកដទៃជា ច្រើនដង ហើយកន្លងទៅបក្ខពួករបស់គេ ត្រូវបានសមត្ថ
កិច្ចចាប់ខ្លួនចំនួន ២នាក់ បញ្ជូនទៅតុលាការ និងដាក់ពន្ធនាគារ ហើយជនបង្កខាងលើ ក៏មានដីកាតាម
ចាប់ ខ្លួនផងដែរ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល