CamNews

ព័ត៌មានជាតិ 

បញ្ជូនខ្លួន ស្ត្រីម៉ែយ៉ែមម្នាក់ ទៅដាក់គុកព្រៃស ពីបទ«សញ្ជារកម្ម មានស្ថានទម្ងន់ ទោស»

ភ្នំពេញ៖ មន្ត្រីតុលាការ បានឲ្យដឹងថា លោកលី លីបម៉េង ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២៥ ខែ មិថុនា ២០១៥នេះ បានសម្រេចឃុំខ្លួន ស្ត្រីត្រូវចោទម្នាក់ ទៅដាក់គុកព្រៃស ក្រោម ការចោទប្រកាន់ ពីបទ«សញ្ជារកម្ម មានស្ថានទម្ងន់ទោស» ជាប់ទាក់ទងនឹងការ នាំក្មេងស្រីវ័យក្មេងចំនួន ២នាក់ ទៅដេកជាមួយភ្ញៀវ នៅតាមផ្ទះសំណក់ ជាថ្នូរនឹងការទទួល បានកម្រៃជើងចំនួន៥០ភាគរយ ពីពួកគេ។

ជនត្រូវចោទខាងលើនេះ មានឈ្មោះ សុខ ហ៊ីម ភេទស្រី អាយុ៣៧ឆ្នាំ និង ត្រូវបានប់ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ខណៈ ម៉ែយ៉ែរូបនេះ បានទើបនាំក្មេងស្រីចំនួន២នាក់ ចុះពីសណ្ឋាគារ បន្ទាប់ពីបាននាំពួកគេ ទៅដេកជាមួយភ្ញៀវរួចមក  នៅចំណុចសណ្ឋាគារ បូលីណា ផាលេស ស្ថិតនៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP