ភ្នំពេញ ៖ បុរសម្នាក់ ដែលសមត្ថកិច្ចអះ អាងថា ជាមនុស្សអនាថា និងសង្ស័យញៀន ថ្នាំផងនោះ បានយកកាំបិតចាក់ខ្លួនឯង បណ្ដាលឱ្យរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថ កិច្ចប៉ុស្ដិ៍ស្រះចក ខណ្ឌដូនពេញ ទាក់ទងទៅ រថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ ម៉ែត ដឹកយកទៅសង្គ្រោះ ក្រោយពីមាន ការភ្ញាក់ផ្អើល នូវទង្វើរបស់ជនរងគ្រោះកាល ពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធ រុស្សី ទល់មុខផ្សារបាយ័ន ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក បាននិយាយ ថា ជនរងគ្រោះគឺជាមនុស្សអនាថា និងគ្មាន ទីជម្រកពិតប្រាកដ មួយថ្ងៃៗដេកតាមផ្លូវ និងតាមសំយាប ផ្ទះគេ ហើយតែងតែយក កាវមកហិតធ្វើឱ្យវង្វេងវង្វាន់ស្មារតី ។
សមត្ថកិច្ចបានបន្ដទៀតថា នៅវេលាម៉ោង កើតហេតុនោះ ជនរងគ្រោះបានយកកាំបិតចុង ស្រួច ចាក់មកលើរាងកាយខ្លួនឯង បណ្ដាល ឱ្យហូរឈាមជោគ ដួលសន្លប់នៅនឹងកន្លែង កើតហេតុ លាយឡំនិងលាមកនៅជាប់នឹង ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវ ។
នាយនគរបាលប៉ុស្ដិ៍ស្រះចក លោកកាន់ វណ្ណៈ បាននិយាយថា ក្រោយពីមានហេតុ ការណ៍នេះកើតឡើង កម្លាំងនគរបាលរបស់ លោក បានទាក់ទងទៅខាងមន្ទីរពេទ្យកាល់ ម៉ែត ឱ្យបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់មកដឹក ជនរងគ្រោះយកទៅព្យាបាល ។
យ៉ាងណាក៏ដោយ ទាំងសមត្ថកិច្ចនិង ប្រជាពលរដ្ឋ មិនស្គាល់អត្ដសញ្ញាជនរងគ្រោះ រូបនេះឡើយ គ្រាន់តែដឹងថា រូបគេមាន អាយុជាង៣០ឆ្នាំ និងជាជនអនាថា ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ក៏មាន យុវជនម្នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀនជ្រុល ពេក មិនដឹងខុសត្រូវ បានយកកាំបិតប៉័ងតោ អារកខ្លួនឯង រួចហើយរត់ចូលរថយន្ដលាយ ស៊ីម៉ង់ត៍កិនបែកក្បាលស្លាប់ភ្លាមៗនៅតាមផ្លូវលំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕