-ជនសង្ស័យម្នាក់ ជានិស្សិតសាកលវិទ្យាល័យ ស៊ីតិច
ភ្នំពេញ៖ ក្រោយរត់គេចខ្លួន បន្ទាប់ពីធ្វើ សកម្មភាពឆក់កាបូប ពីនារីម្នាក់ នៅតាមដងផ្លូវ ហើយ
បានយក កាំភ្លើងភ្ជង់ ដាក់កម្លាំងសមត្ថកិច្ច នៅពេលដេញ តាមប្រមាញ់នោះ នៅល្ងាចថ្ងៃទី២១
ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ កម្លាំងនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បានតាមចាប់ខ្លួន
ជនសង្ស័យទាំងនេះ ខណៈពួកគេ កំពុងជិះម៉ូតូ ដើរលេង នៅក្នុងបរិវេណ មជ្ឈមណ្ឌលកំសាន្ត
កោះពេជ្រ ។
មន្រ្តីនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ ខណៈកំពុង
ជិះម៉ូតូ ម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-3905 នៅមជ្ឈ
មណ្ឌល កំសាន្តកោះពេជ្យ ហើយដោយសារតែ បានស្គាល់មុខ និងភិនភាគ ជនសង្ស័យទាំងនេះ
ច្បាស់ ទើបសមត្ថកិច្ច បានរាយការណ៍ ទៅកាន់ថ្នាក់លើ រួចហើយបានបន្ថែមកម្លាំង ឈានទៅ
ដល់ការចាប់ខ្លួនពួកគេ តែម្តង។ សមត្ថកិច្ច បានបន្ត ទៀតថា ជនសង្ស័យទី១មាន ឈ្មោះ តាំង
វ៉ាន់និត អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន និងទី២មាន
ឈ្មោះ លៀម ដួងពេជ្យ អាយុ២០ឆ្នាំ ជានិសិ្សត នៅសាកលវិទ្យាល័យ ស៊ីតិច ស្នាក់ នៅផ្ទះលេខ
៣១បេ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ មានករណីចោរឆក់ កាបូបពីស្រ្តី
ម្នាក់ នៅតាមផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បង្កឡើងដោយជនសង្ស័យ
២នាក់ ហើយនៅ ពេលនោះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានដេញតាមប្រមាញ់ តែដេញ
ទាន់ហើយ ក៏ត្រូវក្រុមចោរទាំងនេះ យកកាំភ្លើងភ្ជង់ មកលើសមត្ថកិច្ចវិញ ជាហេតុធ្វើឲ្យ សមត្ថ
កិច្ចមិនអាចតបត ជាមួយបានខ្លាចគ្រោះថ្នាក់ ទុកឲ្យពួកគេមានឱកាសរត់គេចខ្លួនតែម្តង។
យ៉ាងណាក៏ដោយ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានចាប់ខ្លួនមកវិញ នៅល្ងាចថ្ងៃទី២១ ខែ
វិច្ឆិកា ឆ្នាំ២០១៣នេះ ។
នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេធ្លាប់ធ្វើ សកម្មភាពប្លន់
និងឆក់ជាច្រើន ករណី នៅក្នុងរាជធានីភ្នំពេញ នាពេលកន្លងទៅ។ ចំពោះសកម្មភាពឆក់ កាបូប
ចុងក្រោយ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣នោះ គឺនៅក្នុងកាបូប មានទូរស័ព្ទមួយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសួរនាំបន្តទៀត នៅអធិការដ្ឋាន នគរបាលខណ្ឌចំការ
មន ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល