ភ្នំពេញ៖ បន្ទប់ជួលមួយទំហំ ៤ម៉ែត្រ គុណ៤ម៉ែត្រ ដែល ជាទីជម្រករបស់គ្រួសារមួយ ត្រូវអគ្គិភ័យ
បានឆាបឆេះ អស់ទាំងស្រុង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានទីតាំង
ស្ថិតនៅផ្ទះលេខ ១៤៨ ក្រុមទី៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បង្កឲ្យមាន ការ
ភ័យឆោឡោ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ជាប់ផ្ទះកើត ហេតុ នោះ ព្រោះខ្លាចអណ្តាតភ្លើង
ឆាបឆេះ រាលដាលដល់ផ្ទះផ្សេងទៀត។
នៅក្នុងហេតុ ការណ៍គ្រោះអគ្គិភ័យនេះ មិនបានរីករាលដាល ឆាបឆេះធំដុំអ្វី ឬបណ្តាលឲ្យប៉ះពាល់
ដល់ អាយុជីវិត មនុស្សណាម្នាក់ នោះទេ ប៉ុន្តែទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់ក្នុង បន្ទប់ ត្រូវរង
ការខូចខាតស្ទើរទាំងស្រុង។
នៅក្នុងហេតុការណ៍នេះ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានី
ភ្នំពេញ ចំនួន ២គ្រឿង ប្រចាំខណ្ឌមានជ័យ បានចេញ មកអន្តរាគមន៍ ប៉ុន្តែប្រើអស់តែ១មួយគ្រឿង
តែប៉ុណ្ណោះ អណ្តាតភ្លើងក៏ រលត់ ទៅវិញភ្លាម។
លោក អំ ចំណាន ជាមន្រ្តីយោធា ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា គាត់បានជួល បន្ទប់នេះទៅឲ្យ
ឈ្មោះ ភ័ណ្ឌ ផាត អាយុ៣១ឆ្នាំ ជាបុគលិក ផ្នែកគំនូ នៃ អង្គការរីស និងប្រពន្ឋឈ្មោះ ស្រីណែត
អាយុ ២២ឆ្នាំ មានកូនប្រុសម្នាក់ ។
ស្រ្តីជាម្ចាស់បន្ទប់ជួល បាននិយាយថា មុនពេលកើតហេតុ ខ្លួនបានដាក់ដាំទឹកទុកចោល ហើយរវល់
បោកខោអាវ នៅខាងក្រៅ ។ លុះដល់ពេល អ្នកជិតខាងឃើញផ្សែងហុយ ចេញក្រៅ និងបានស្រែក
ប្រាប់ ស្រីណែត ស្ទុះចូល ក្នុងបន្ទប់ ឃើញអណ្តាតភ្លើងដល់ទូរ ដាក់ខោអាវ និងរាលដាល ពេញបន្ទប់
ទាំងមូលតែម្តង បំផ្លាញទ្រព្យសម្បត្តិ ទាំងស្រុង៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល