ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលរង រាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះបាទ
សម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា អភិបាលរាជធានីភ្នំពេញ ជំនួស
លោក កែប ជុតិមា។
យោងតាមព្រះរាជក្រឹត្យថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលឡាយព្រះហស្ថលេខាដោយផ្ទាល់ពី
ព្រះមហាក្សត្រ ខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក ប៉ា សុជាតិវង្ស ដែលមានឋានន្តរស័ក្តិឧត្តម
មន្រ្តីថ្នាក់លេខ១ ជាអភិបាលរាជ ធានីភ្នំពេញ។
ព្រះរាជក្រឹត្យនេះ ចូលជាធរមានចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣នេះ តទៅ ដោយតម្រូវឲ្យ
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអនុវត្តឲ្យបានសម្រេច។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែ
មេសា ឆ្នាំ២០១៣ ថា ចៅហ្វាយខេត្តដល់អាយុចូលនិវត្តមាន៨ រូប រួមមានលោក ស៊ូ ភិរិន្ទ អភិ
បាលខេត្តសៀមរាប, លោក ឈុន ឈន់ អភិបាល ខេត្តកំពង់ធំ, លោក ហ៊ុន ណេង អភិបាល
ខេត្តកំពង់ចាម, លោកឡូយ សុផាត អភិបាល ខេត្ត ស្ទឹង ត្រែង,លោកកែប ជុតិមា អភិបាលរាជ
ធានីភ្នំពេញ, លោកឈុន ស៊ីរុន អភិបាលខេត្តកណ្តាល, លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ
និងលោកចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី។ ចំណែកអភិបាលខេត្តឧត្តរមាន ជ័យ លោក
ប៉ិច សុខិន ដែលមានបញ្ហាសុខភាព ក៏ត្រូវផ្លាស់ប្តូរដែរ។ រីឯអភិបាលខេត្ត បន្ទាយមានជ័យ លោក
អ៊ុង អឿន ក៏ត្រូវប្តូរចេញដែរ ដោយសារលោកត្រូវទៅឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ។
សម្តេចតេជោ បានបញ្ជាក់ថា «ឆ្នាំចាស់បានកន្លងផុត អាណត្តិចាស់ អាណត្តិទី១ ក៏បានកន្លងផុត
ហើយអាណត្តិ ទី២ក៏បានឈានចូលមកដល់ ហើយអាណត្តិចាស់ របស់អភិបាលខេត្ត អភិបាលរង
ខេត្ត អភិបាលស្រុក អភិបាល រងស្រុកក៏ត្រូវបានបញ្ចប់ត្រឹមឆ្នាំចាស់ ហើយអាណត្តិថ្មីក៏បាន មក
ដល់ គឺអាណត្តិទី២នៃអភិបាល ខេត្ត…បានសេច ក្តីថា អាណត្តិទី១ត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែ
មេសា ព្រះរាជក្រឹត្យបានចេញហើយ ហើយអនុក្រឹត្យ នៃបណ្តា អនុខេត្តទាំងឡាយ ក៏បានចេញ
ហើយដែរ ពីម្សិល បោះត្រា និងចុះហត្ថលេខាតាំងពីមុនចូលឆ្នាំ ក៏ប៉ុន្តែត្រូវរង់ចាំ ព្រះរាជក្រឹត្យចេញ
សិន»៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល