ភ្នំពេញៈ លើសពី ការគ្រោងទុក យុវវ័យជាច្រើន បានដណ្តើមគ្នា ចូលរួមលេងល្បែងកម្សាន្ត
ក្នុងពិធីគម្រប់ខួប៥ ឆ្នាំនៃហាង iOne កាណាឌីយ៉ា កាលពីព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៣
ដើម្បីទទួលបាន ឱកាសឈ្នះរង្វាន់ iPad Mini និងរង្វាន់ផ្សេងៗទៀត ។
ដើម្បីអបអរ ក្នុងខួបរបស់ខ្លួន ក្រុមហ៊ុន iOne ដែលចែកចាយផលិតផល អេផល នៅកម្ពុជា
បានរៀបចំ កម្មវិធីរីករាយ រយៈពេល៣ថ្ងៃ ដែលផ្តើមពីថ្ងៃទី៩-១១ ខែកញ្ញា ឆ្នាំ២០១៣ ។ ក្នុង
នោះ រួមមានការលេងល្បែងកម្សាន្ត ដើម្បីឈ្នះរង្វាន់ , ការលក់ ក្នុងតម្លៃ ពិសេស នៅសាខា
ទាំង៦ក្នុងអគារកាណាឌីយ៉ា រួមមាន កាបូបដាក់ ម៉ាស៊ីនកុំព្យូទ័រ ដូចជា AGVA, Targus, Blue
Lounge, Booq, Dicota, Elecom, Krusell, STM និង X-Doria ដែលតម្លៃដើមគឺ $25-$139 តែ
នៅក្នុងឱកាសពិសេសនេះគឺចាប់ពី$19ឡើងទៅ។ ស្រោមការពារ ដាក់ម៉ាស៊ីន កុំព្យូទ័រ តម្លៃ
ដើម$49-$69 នៅក្នុងឱកាសពិសេសនេះ គឺត្រឹមតែ$29 ប៉ុណ្ណោះ។ ស្រោមការពារឧបករណ៍
iPadនិងទូរស័ព្ទiPhone តម្លៃដើមគឺ$15-$55នៅក្នុងឱកាសពិសេសនេះ គឺត្រឹមតែ$9 ប៉ុណ្ណោះ .
សម្រាប់ អ្នកចូលរួម ៥០នាក់ដំបូង នៅiOne Canadia ជាវផលិតផលមួយ នៅក្នុង ចំណោម
ផលិតផល ទាំងអស់ នឹងទទួលបាន នូវឱកាសចាប់ រង្វាន់មួយភ្លាម ដែលមាននៅ ក្នុងប៉េង
ប៉ោង ដែលបង្កប់នូវរង្វាន់ អនុស្សាវីរីយ៍ ចំនួន៥០ ហើយរង្វាន់ធំនោះគឺiPad Mini ១រង្វាន់។
ដោយឡែកព្រឹកមិញនេះម្ចាស់រង្វាន់iPad Mini នៅក្នុងប៉េងប៉ោង ក៏ត្រូវបានរកឃើញផងដែរ
ដោយបានទៅលើ ឈ្មោះ Jonathan Vern ដែលជាអ្នក មានសំណាងខ្ពស់ជាងគេ ។
គួរបញ្ជាក់ថាiOne មានសាខាចំនួន៦ នៅកម្ពុជា រួមមាន iOne Monivong នៅអគារលេខ463
(ខាងត្បូង អតីតក្រសួងទេចរណ៍), iOne Canadia (ក្នុងវិមានកាណាឌីយ៉ា), iOne Pheah
Sihanouk(នៅក្នុង Lucky Buggerជាន់ទីពីរ វិថីព្រះសីហនុ ), iOne Sovanna (នៅផ្សារទំនើប
សុវណ្ណា),iOne Ratana Plaza(នៅផ្សារទំនើបរតនាផ្លាហ្សា)និងiOne SiemReap (ផ្សារទំនើប
ឡាក់គីម៉ល ជាន់ទីពីរ មណ្ឌលពីរ សង្កាត់ស្វាយដង្គុំ) ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល