CamNews

ព័ត៌មានជាតិ 

នាំទៅរំលោភ ក្នុងរថយន្ត នៅដីវាលបានបីដង ត្រូវនគរបាល ឃាត់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ត្រូវនគរបាល ឃាត់ខ្លួន រួចនាំយកមកសាកសួរ បន្ទាប់ពីនគរបាលដើរល្បាត
នៅក្នុង  មូលដ្ឋានក៏ជួបប្រទះរថយន្តមួយគ្រឿង   ចតនៅដីវាល ក៏ដើរទៅពិនិត្យមើល ក្រែងលោ
ជនណាលួចមកពី ណាមកផ្លុងចោល ប៉ុន្តែបែរជាឃើញនារីម្នាក់ និងបុរសម្នាក់មក រួមសង្វាសគ្នា
នៅទីនោះ ក៏ឃាត់មកសាក សួរ ហើយក៏ត្រូវនារីរូបនោះ ដាក់ពាក្យបណ្តឹង ពីបទចាប់រំលោភនៅ
ក្នុងរថយន្ត បានសម្រេចរហូតដល់ទៅ បីដង ។

ហេតុការណ៍ឃាត់ខ្លួននេះ   កើតឡើង កាលពីវេលាម៉ោង ២និង ៣០នាទីយប់ថ្ងៃទី១៤ ខែសីហា
ឆ្នាំ២០១៣ ស្ថិតនៅម្តុំដីវាលភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសៀង វុទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរ
បើកបរ រថយន្តរស់ក្នុងនៅភូមិព្រៃទា សង្កាត់ចោមចៅ    ខណ្ឌពោធិ៍សែនជ័យ  បើករថយន្តមួយ
គ្រឿងម៉ាក  តូរីសស្តាវិច ពណ៌ទឹកប្រាក់ 2O-6014 ចំណែកឯនារីរងគ្រោះវិញ មានឈ្មោះ ស ស
ម អាយុ ២៣ឆ្នាំ មានមុខ របរកម្មកររោងចក្រ រស់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍
សែនជ័យ ។

បើយោងតាមនារីរងគ្រោះ  ប្រាប់នគរបាលវិញបានឲ្យដឹងថា   មុនពេលកើតហេតុ នាងកំពុងតែ
បំពេញការ ងារ ស្រាប់តែមិត្តភ័ក្តិរបស់នាង ដែលជាស្រីដូចគ្នា បានទៅបបួលនាងស៊ីផឹកនៅក្នុង
ហាងហើយនាង ក៏បានយល់ព្រម ប៉ុន្តែមិនទាន់បានទៅស្រាប់តែឃើញជនសង្ស័យបើករថយន្ត
មកដល់ដឹកពួកនាងទាំងអស់ទៅ ស៊ីផឹកនៅក្នុងហាង ដែលនាងពុំដែលស្គាល់នោះទេ លុះពេល
ស៊ីផឹករួចហើយ ក៏បាននាំគ្នាត្រឡប់មកផ្ទះ វិញ ហើយជនសង្ស័យ  ក៏បានដឹកមិត្តភ័ក្តិរបស់នាង
ពីរនាក់ទៅផ្ទះមុន ដោយនិយាយប្រាប់នាងថា ចាំគេជូន ទៅក្រោយគេលុះមិត្តភ័ក្តិរបស់នាងចុះ
អស់ ជនសង្ស័យក៏បានប្រាប់នាងថា   ចូលទៅផ្ទះគេចូលយកខោអាវ បន្តិច ហើយក៏បានបើករ
ថយន្តហួសចូលទៅដីវាលមួយកន្លែង លុះដល់ម៉ោងប្រហែលជា  ២២យប់   ជនសង្ស័យក៏បាន
ធ្វើសកម្មភាព   រំលោភនាងបានរងគ្រោះបានម្តង  រួចហើយមិនទៅណានោះទេ នាំគ្នាដេកនៅ
ក្នុងរថយន្តហ្នឹង ក្រោយមកក៏បានរួមភេទគ្នាម្តងទៀត រួចហើយក៏មិនទៅណាដែរ   នៅដេកក្នុង
រថយន្តរហូត ដល់ម៉ោងប្រហែលជា ២ទៀបភ្លឺ    បានធ្វើសកម្មភាពរួមភេទម្តងទៀត ប៉ុន្តែលើក
ចុយក្រោយនេះ ក៏ត្រូវនគរ បាលដើរល្បាត ក្នុងមូលដ្ឋានទៅដល់ហើយបានហៅពួកគេទាំងពីរ
នាក់មកសាកសួរ ។

ប្រភពមួយចំនួនរិះគន់ថា  ករណីនេះវាហាក់បីដូចជា   ករណីត្រូវរ៉ូវគ្នា   ពីព្រោះការរំលោភម្តង
ហើយម្តងទៀត នៅក្នុងរថយន្តកន្លែងដដែល ប្រសិនបើមិនត្រូវគ្នានោះ  មិនអាចរួមភេទគ្នាម្តង
ហើយម្តងទៀតរហូតចង់ដល់ ភ្លឺបែបនេះនោះទេ ម្យ៉ាងវិញទៀតស្នេហាក្តៅក្រហាយ  មិនអាច
បន្លាយវែងដូចទឹកហូរនោះទេ ប៉ុន្តែស្នេហា មួយគូរនេះ  វាហាក់បីដូចជាមិនមានភាពរកាំរកូស
អីបន្តិចណាស់សោះ ប៉ុន្តែទោះបីជាយ៉ាង ណានារីរង គ្រោះ ប្តឹងពីបទ ចាប់រំលោភ ហើយនគរ
បាលក៏ចាត់ការ ទៅតាមផ្លូវច្បាប់ផងដែរ ។ បច្ចុប្បន្នជនសង្ស័យ និងរថយន្តត្រូវឃុំ និងរក្សាទុក
នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News