ភ្នំពេញ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន និងក្រមា ដោយបន្សល់ទុកលិខិត២ទំព័រ នៅក្នុងហោ ប៉ៅខោ ហើយករណីនេះ សមត្ថកិច្ចបញ្ជាក់ថា ជាការធ្វើអត្តឃាតខ្លួន ។
មន្ត្រីនគរបាលរាជធានីភ្នំពេញ បាននិយាយក្រោយពីពិនិត្យសពថា នេះជាការធ្វើអត្តឃាត ដោយខ្លួនឯង ហើយករណីនេះសមត្ថកិច្ចចាត់ទុកថា ជារឿងជម្លោះក្នុងគ្រួសារ បន្ទាប់ពីសំបុត្រ ២ទំព័រ ត្រូវបានរកឃើញ ។
លោក អេង សុគន្ធារ៉ាត់ ត្រូវជាប្អូនធម៌ជនរងគ្រោះ បាននិយាយប្រាប់នគរបាលថា ខណៈដែល លោកមកពីធ្វើការពេលយប់វិញ ស្រាប់តែប្រទះ ឃើញបងប្រុសរបស់ខ្លួនស្លាប់ទៅហើយ ។
នៅម៉ោង៤និង៣០នាទីទៀបភ្លឺ ត្រូវនិងថ្ងៃទី៥ ខែធ្នូនេះ បុរសឈ្មោះ ថាន វីរៈ អាយុ ៣១ឆ្នាំ ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ជួលលេខ ៣៧E ជាន់ទី២ ផ្លូវ២២៣ កែង ផ្លូវលេខ ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
យោងតាម ការបំភ្លឺពីសាច់ញាតិជនរងគ្រោះ និងនគរបាលប៉ុស្តិ៍ផ្សារដើមគរ បាននិយាយថា ការដែលជនរងគ្រោះសម្លាប់ខ្លួនឯងបែបនេះក៏ព្រោះតែតូចចិត្ត និងប្រពន្ធរត់ ចោល ១ខែមក នេះ មិនដឹងថាទៅទីណា ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើ
បុណ្យតាមប្រពៃណី៕
ក្រមាចងក ចងភ្ជាប់ជាមួយនិងចម្រឹងបង្អួច
សំបុត្រជនរងគ្រោះសរសេរទុកផ្ញើបងប្រុស
សំបុត្រជនរងគ្រោះសរសេរទុកផ្ញើប្រពន្ធដែលរត់ចោល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល