CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ សពស្រ្តីម្នាក់ លង់ទឹកស្លាប់ នៅឆ្នេរអូឈើរទាល

ព្រះសីហនុ៖ សាកសពស្ត្រីវ័យ កណ្តាលម្នាក់ ត្រូវបានគេប្រទះ ឃើញនៅក្នុង ទឹកសមុទ្រ ឆ្នេរអូរឈើ ទាលក្រុង ព្រះសីហនុ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ។

លោកវរសេនីយ៍ត្រី ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ បានអោយដឹងថា តាមរយៈឯកសារ ដែលនៅជាប់និងខ្លួនស្រ្តីរងគ្រោះ បានបញ្ជាក់អោយដឹងថា ស្រី្តរូបនោះមាន ឈ្មោះ សុខ ដានី អាយុ៣៨ឆ្នាំ មានមុខរបរជា អ្នកបកប្រែភាសាចិន នៅក្រុមហ៊ុនរោង ចក្រកាត់ដេរ ហុងកុង យូហ្វេង ហ្គាមេន (ខេមបូឌា) មានឪពុកឈ្មោះ សុខ ហេង និងម្តាយឈ្មោះចាន់ ផល្លី មានស្រុកកំណើត នៅឃុំស្វាយទាប ស្រុកស្វាយទាប ខេត្តស្វាយរៀង កាន់លិខិតឆ្លងដែនលេខ N1024519  និងមានទីលំនៅ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃនេះ មិនទាន់អាចបញ្ជាក់ ពីមូលហេតុនៃការ ស្លាប់របស់ ស្រ្តីរងគ្រោះនៅឡើយទេ ។ ហើយសមត្ថកិច្ចសូមធ្វើការអំពាវនាវដល់ក្រុមគ្រួសារ បើមានបាត់សមាជិក ណាម្នាក់ ដូចមានភិនភាគខាងលើ សូមមកទំនាក់ទំនងជា មួយសមត្ថកិច្ច នគរបាលក្រុងព្រះសីហនុ  ដើម្បីមកទទួលយកសពទៅធ្វើបុណ្យផង ដោយបច្ចុប្បន្នសពត្រូវ បានសមត្ថកិច្ចនគរបាល យកទៅតំកល់ ទុកនៅវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news