CamNews

ប្លែកៗ 

ស្ពានដើរទាំង ១០ ដែលគ្រោះថ្នាក់បំផុតលើលោក

១. Carrick a Rede Rope Bridge នៅកោះ Carrick

ស្ពាននេះទោះបីជាគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏នៅតែមានមនុស្សចូលចិត្តទៅឆ្លងលេង!

២. ស្ពាន Ghasa នៅ Nepal


ស្ពាននេះមិនមែនសង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នោះទេ ស្ពាននេះជនជាតិដើមបានសាងវា
ឡើងដើម្បីដឹកសត្វហើយនៅមានមនុស្សឆ្លងកាត់ជារៀងរាល់ថ្ងៃ។

៣. ស្ពាន Marienbrucke នៅ Germany


ស្ពាននេះគឺនៅលើភ្នំ Bavaria ដោយសារតែមានប្រាសាទមួយនៅលើភ្នំដូចនេះហើយគេត្រូវសាង
សង់ស្ពានមួយដើម្បីឆ្លងទៅមក តែចៃដន្យអីដូចជាស្រៀវខ្នងណាស់ពេល ឆ្លងកាត់ម្ដងៗ គេគ្រប់គ្នា
និយាយថាទេសភាពទីនោះស្អាតណាស់ គឹស្អាតគ្រប់ជ្រុងអត់ស្អាតតែពេលអ្នកមើលចុះក្រោមទេ!

៤. ស្ពាន Trift Bridge នៅ Switzerland

ស្ពាននេះសង់កាលពីឆ្នាំ ២០០៤ តែមើលទៅមនុស្សមានជំងីបេះដូងគួរណាកុំឆ្លងអីប្រសើជាង។

៥. ស្ពាន Hussaini Hanging Bridge នៅ Pakistan

ស្ពាននេះត្រូវបានគេចាត់ទុកជាស្ពានយោលដែលមានមនុស្សដើរហើយគ្រោះថ្នាក់បំផុត! មើលទៅ
ចុះពិតជាគួរអោយញញឺតមែន!

៦. ស្ពាន Musou Tsuribashi bridge នៅ Japan

ស្ពាននេះមានអាយុ ៥០ ឆ្នាំមកហើយ! កុំឃើញថាជាស្ពានឈើធំ តែការសាងសង់គឺគ្មានធ្មេញខាំជាប់
ឬដែលគោលអីនោះទេ គេចងតែវល្លិ៍ តែប៉ុណ្ណោះ!

៧. ស្ពាន Aiguille du Midi នៅ France

ស្ពាននេះត្រូវបានគេសាងសង់ជាស្ពានឆ្លងពីផ្លូវរូផងភ្នំមួយមកភ្នំថ្មមួយទៀត ដែលជាកន្លែងជិះស្គឺ
មួយដ៏មានប្រជាប្រិយភាព។

៨. ស្ពាន Kakum National Park នៅ Ghana

ស្ពានខ្សែពួរមួយនេះនីចំកណ្ដាលព្រៃនៃប្រទេសតែម្ដង មិនមែនមានតែមួយនេះទេ នៅម៉ាលេស៊ី
ក៏មានស្ពានប្រភេទនេះដូចគ្នា។

៩. ស្ពាន Taman Negara National Park នៅ Malaysia

ស្ពានមួយនេះគឺភ្លោះពីស្ពាននៅ Ghana ដែលជាស្ពានឆ្លងកាត់ព្រៃព្រឹក្សាដ៏ស្រស់ស្អាត តែគ្រាន់
តែប្រាបថា ស្ពានលេខ ៨ និង ៩ កុំឆ្លងពេលមានខ្យល់ខ្លាំងអោយសោះ។

១០. ស្ពាន Loboc Hanging Bridge នៅ Philippines

ស្ពាននេះគឹសង់ចេញពីឬស្សី និងចងដោយវល្លិ៍ មានអាយុកាលចាស់គ្រាន់បើតែនៅអាចឆ្លងបាន
ដោយមិនធានា។

ដោយ៖ វឌ្ឍនា
ប្រភពពី៖​ vyperlook 


Tags: