ភ្នំពេញ : យុវជន២នាក់បាន រងរបួសធ្ងន់ទាំង២នាក់ ដោយម្នាក់បាក់ភ្លៅស្តាំ និងម្នាក់ទៀត បាក់
ជើងឆ្វេង ដោយរថយន្ត RX330 បុកពេញទំហឹង នៅមុខក្រសួងមហាផ្ទៃ កាលវេលាម៉ោង ២និង
១០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតលើកំណាត់ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន ។
សាក្សីឃើញ ហេតុការណ៍ រថយន្ត RX330 បុកអ្នក ជិះម៉ូតូបណ្តាលឲ្យបាក់ជើង ទាំង២នាក់នេះ
បាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្ត RX330 ធ្វើដំណើរ ក្នុងទិសដៅពីត្បូង ទៅ
ជើង តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ពោលគឺស្ពាន អាកាសក្បាលថ្នល់ ឆ្ពោះទៅ វិមានឯករាជ្យ
ពេលមកដល់ ចំណុចកើតហេតុរថយន្ត RX330 បើកវ៉ារថយន្តមួយគ្រឿងទៀត វាងទៅចូលផ្លូវ
ម្ខាងទៀត ជ្រុលទៅបុកម៉ូតូ មួយគ្រឿង ដែលធ្វើដំណើរ ច្រាស់ទិសគ្នា បណ្តាលឲ្យ អ្នកជិះម៉ូតូ
ផ្លោងបុក នឹងកញ្ចក់ រថយន្ត រងរបួសបាក់ជើង ទាំង២នាក់ ។ ភ្លាមៗអ្នកបើក រថយន្តបង្ក ព្យា
យាមបើករត់គេចរហូតដល់ភ្លើងស្តុប ក្រសួងមហាផ្ទៃ ទើបនគរបាល គោលដៅភ្លើងស្តុបឃាត់
រថយន្តបាន ប៉ុន្តែអ្នកបើករថយន្តបង្ក បានចុះពីរថយន្តរត់ចូលក្រសួងមហាផ្ទៃបាត់ ។
នគរបាលដែលឃាត់រថយន្ត បង្ក បានឲ្យដឹងថា អ្នកបើក មិនបានស្គាល់អត្តសញ្ញាណ ទេ ប៉ុន្តែ
នៅក្នុងរថយន្ត ឃើញមានព្យួរអាវទាហាន ជាប់ស្លាកឈ្មោះយ៉ង់ ម៉ៅ និងមានឃើញ ផ្កាយពីរ
ជាប់នឹងអាវផងដែរ ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា អ្នករងរបួសទាំង ២នាក់ ម្នាក់ឈ្មោះ សឿង សោភា ភេទប្រុស
អាយុ ២៥ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង
ម្នាក់ទៀត ឈ្មោះ ភក្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ធ្វើការ និងស្នាក់នៅកោះពេជ្រ ។
ក្នុងនោះអ្នករងក្រោះ ជិះម៉ូតូ ម៉ាកស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1H-4084។
ចំណែករថយន្តបង្ក ម៉ាក លុច្សស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-5176 ។
បន្ទាប់ពីសមត្ថកិច្ចចុះអន្តរាគមន៍វាស់វែងរួចក៏បានយករថយន្តបង្ក និងម៉ូតូ រងគ្រោះ ទៅរក្សា
ទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីឲ្យម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះ
សំណងជូន ជនរងគ្រោះតាមនីតិវិធី របស់នគរបាលចរាចរណ៍ ខណ្ឌចំការមន៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល