កំពង់ឆ្នាំង ៖ យុវជនម្នាក់ បំណងសំលាប់ខ្លួនឯង ដោយយកផ្លែឡាម មកអារករហូតឈាម ហូរ
ស្រោចខ្លួន ខណៈស្ត្រី ជាម្តាយមកទាន់ ចូលទៅចាប់ហើយត្រូវ យុវជនរូបនោះ កំរោលចូលចាប់
ម្តាយ ខ្លួនឯងអារកទៀត ប៉ុន្តែសំណាងល្អ ត្រូវបានអ្នកជិតខាង ជួយទាន់ពេលវេលា ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែ
សីហា ឆ្នាំ២០១៣ នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្ត
កំពង់ឆ្នាំង ។
ក្រុមគ្រួសារបានឲ្យដឹងថា យុវជនដែលកំរោលចូលអារ កខ្លួនឯងឈ្មោះ អៀង វណ្ណៈ អាយុ៣០
ឆ្នាំ រីឯម្តាយឈ្មោះ ដួង មឿន អាយុ៦៣ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើយុវជន អៀង
វណ្ណៈ កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ មានចរិកឬកពារប្លែកខុសពីប្រក្រតីហាក់បីដូច
ជាមិន មានសតិល្អ ទើបបងប្អូននិងគ្រួសារសាច់ញាតិចាប់អារម្មណ៍ ហើយបាននាំគ្នា តាមឃ្លាំ
មើងរហូត លុះដល់ព្រឹកឡើងយុវជនអៀង វណ្ណៈ បានឡើងទៅលើផ្ទះរបស់ខ្លួនសំងំស្ងាត់ឈឹង
ទើបស្រ្តីជាម្តាយមានការសង្ស័យក៍ឡើងទៅតាមស្រាប់ តែឃើញកូនរបស់ខ្លួនយកផ្លែឡាមមក
អារកខ្លួនឯង រហូតមានឈាមហូរស្រោចខ្លួន គាត់ក៍បានស្ទុះទៅចាប់ ប៉ុន្តែត្រូវ យុវជន អៀង
វណ្ណៈ ដែលជាកូនបានចាប់ម្តាយបម្រុងយកផ្លែឡាមនោះមកអារកថែមទៀត ប៉ុន្តែត្រូវបានក្រុម
គ្រួសារ សាច់ញាតិ និងអ្នកជិតខាងនាំគ្នាផ្អើលឆោឡោរត់ទៅជួយទាន់ពេល ។
ក្រោយកើតហេតុយុវជន អៀង វណ្ណៈ និង ស្ត្រីរងគ្រោះជាម្តាយត្រូវបានក្រុកគ្រួសារ និង សាច់
ញាតិបញ្ជូនភ្លាមៗ មកកាន់មណ្ឌលសុខភាពព្រៃខ្មែរ រួចបន្តបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ
បង្អែកខេត្តកំពង់ឆ្នាំង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល