CamNews

ព័ត៌មានជាតិ 

ពីរនាក់ប្តី-ប្រពន្ធ ជិះម៉ូតូបុកគេហើយ ព្យាយាមបើករត់ ត្រូវសមត្ថកិច្ច ក្របួចជាប់

ភ្នំពេញ ៖ ពីរនាក់ប្ដី-ប្រពន្ធ ជនជាតិចិន បានជិះម៉ូតូ សង់កូរ៉េ ធ្វើដំណើរតាមផ្លូវមុនីរ៉េត បានជ្រុលទៅបុកនឹងម៉ូតូវេ វអាល់ហ្វា បណ្ដាលឲ្យរងការខូចខាត ហើយម៉ូតូសង់កូរ៉េនោះ ក៏ព្យាយាមបើករត់ ប៉ុន្តែត្រូវសមត្ថ កិច្ចដេញចាប់បាន កាលពីវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវមុនីរ៉េត មុខផ្ទះលេខ១៣៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពព័ត៌មាន ពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស និងស្ត្រីជនជាតិចិន ២នាក់ ជាប្ដី-ប្រពន្ធជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1A-0678 ធ្វើដំណើរតាមផ្លូវមុនីរ៉េត ក្នុងទិសដៅបញ្ច្រាសទិស ខណៈមកដល់ចំណុចមុខផ្ទះលេខ ១៣៣ ក៏បានជិះទៅបុកចំម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4773 បណ្ដាលឲ្យម្ចាស់ម៉ូតូវេវអាល់ហ្វា រងរបួសធ្ងន់ ឃើញដូចនោះ ពីរនាក់ប្ដី-ប្រពន្ធ ជិះម៉ូតូសង់កូរ៉េរងរបួសស្រាល ក៏ព្យាយាមជិះរត់ ប៉ុន្តែត្រូវសមត្ថកិច្ចដេញ ចាប់បានមកវិញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news