ភ្នំពេញៈ បុរសវ័យកណ្តាលម្នាក់ ត្រូវបានគេឃើញ ដេកស្លាប់នៅក្នុងបន្ទប់មួយ នៃផ្ទះសំណាក់
ចាន់ហេង ខាងមុខប៉ុស្តិ៍នគរបាលផ្សារថ្មី២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ នៅវេលាម៉ោង ៧-៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ដោយពុំបាន ដឹងពីមូល
ហេតុ ច្បាស់លាស់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន និត អាយុ ៤២ឆ្នាំ ជា
កម្មករឆ្លងដែន ដែលទើបតែ ត្រឡប់មកពីប្រទេសថៃ បានស្លាប់នៅក្នុងបន្ទប់១០៦ ជាន់ទី១
ក្នុងផ្ទះសំណាក់ ចាន់ហេង ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់នៅក្បែរនោះ។
ជនរងគ្រោះ បានមកស្នាក់នៅផ្ទះសំណាក់ រយៈពេល៣ថ្ងៃមកហើយ ។
ក្នុងករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីខ្យល់គរដោយសារ
តែ នៅលើ សាកសព ពុំមានស្លាកស្នាម អ្វីគួរឱ្យសង្ស័យនោះទេ ហើយថា ត្រូវស៊ើបអង្កេត
បន្ថែមទៀត ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ច ក៏បានអំពាវនាវ រកក្រុមគ្រួសារសាកសព ដើម្បី
យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល