រតនគីរី ៖ រថយន្ដឡង់គ្រីស័រ ១គ្រឿង ផ្ទុកឈើប្រណីតពេញ ត្រូវបាន កម្លាំងនគរបាល
បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កម្លាំងនគរបាល ប្រឆាំងបទល្មើសខេត្ដ និង កម្លាំងនគរ
បាលមូលដ្ឋាន ព្រមទាំងរដ្ឋបាល ព្រៃឈើ បានឃាត់កាលពីវេលាម៉ោង ៨ និង ៥នាទីយប់
ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅភូមិគងយ៉ុក ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី
ប៉ុន្ដែ ពេល ឃាត់រថយន្ដនោះ អ្នកបើករថយន្ដបានរត់ គេចខ្លួនបាត់ ។
នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ដរតនគីរី លោក នូវ ដារ៉ា បាន ឱ្យដឹងថា
មុនឈានទៅដល់ការឃាត់ រថយន្ដខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់ លោក ទទួលបាន
ព័ត៌មានសម្ងាត់ថា មាន រថយន្ដឡង់គ្រីស័រ ស៊េរីចាស់ ពណ៌សំបក ឪឡឹក ពាក់ស្លាកលេខ
ភ្នំពេញ ២សេ ០០១៦ ធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិ លេខ ៧៨ ក្នុងទិសដៅឆ្ពោះទៅ
ប្រទេស វៀតណាម ។ លោកបន្ដថា ក្រោយពីទទួល ព័ត៌មានខាងលើនេះ អង្គភាពរបស់
លោក បានសុំយោបល់ពីថ្នាក់លើ និងព្រះរាជអាជ្ញា ទើបឈាន ទៅដល់ការឃាត់រថយន្ដ
ផ្ទុក ឈើប្រណីត ១គ្រឿងនេះ ។
លោក នូវ ដារ៉ា បានបន្ដថា ក្រោយការឃាត់រថយន្ដ កម្លាំងសមត្ថកិច្ចរបស់លោក បានឆែក
ឆេរ ហើយពិនិត្យឃើញមានឈើ ប្រណីតប្រភេទធ្នុងជាច្រើនសន្លឹក ដែល មានប្រវែង ១,២
ម៉ែត្រ និងមុខកាត់ ២០ គុណនឹង៤០ ១០គុណនឹង៤០ ជាច្រើន សន្លឹក ។
នាយការិយាល័យរូបនេះ បានបន្ដថា បច្ចុប្បន្ន រថយន្ដដឹកឈើប្រណីត និងឈើ ប្រណីត
ត្រូវបានរក្សាទុកនៅកន្លែងសមត្ថ កិច្ច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល