ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ
កម្ពុជា បានសម្រេចប្រកាសដំឡើងប្រាក់បៀវត្សរ៍ ជូនដល់មន្រ្តីរាជការ ក្របខណ្ឌឃ,គដល់ ៣២ម៉ឺន
រៀល។
យោងតាមតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ
ព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្កើនបៀវត្សរ៍មូលដ្ឋាន របស់មន្រ្តីរាជការនៃក្របខ័ណ្ឌ ឃ,ក្រប
ខណ្ឌ គ ឋានន្តរស័ក្តិ ទី៣ និងក្របខ័ណ្ឌ គ ឋានន្តរស័ក្តិទី២ ក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈ មន្រ្តី
រាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣
បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច តាមមាត្រ១ អនុក្រឹត្យនេះ មានគោលដៅបង្កើន
បៀវត្សរ៍មូលដ្ឋាន ប្រចាំកម្រិតទាបបំផុត របស់មន្រ្តីរាជការ ក្នុងក្របខ័ណ្ឌ ឃ, ក្របខ័ណ្ឌ គ ឋានន្តរ
សក្តិ ទី៣ ក្របខ័ណ្ឌ គ ឋានន្តរសក្តិទី ២ក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល នៃព្រះ
រាជាណាចក្រកម្ពុជា ឲ្យឡើងដល់ ៣២ម៉ឺនរៀល ដោយត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ
២០១៣តទៅ។ ដោយឡែកប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងទៀត ដែល កំពុងស្ថិតនៅ
ជាធរមាន សម្រាប់មន្រ្តីរាជការនៃក្របខ័ណ្ឌ ឃ, ក្របខ័ណ្ឌ គ នឹងបន្តអនុវត្តតទៅ ទៀត។
ក្នុងអនុក្រឹត្យនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈ រដ្ឋ
មន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ
រដ្ឋមន្រ្តី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័ន ជាប់ពាក់ព័ន្ធត្រូវអនុវត្តអនុក្រឹត្យនេះ ឲ្យមាន ប្រសិទ្ធភាព
ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ការសម្រេចដំឡើង ប្រាក់បៀវត្សរ៍មូលដ្ឋាននេះ នឹងបានជាប្រយោជន៍ ដល់មន្រ្តីរាជការស៊ីវិល ចំនួន
ប្រមាណជាង៩ម៉ឺននាក់។ នៅថ្ងៃខាងមុខ ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា រាជ រដ្ឋា
ភិបាល នឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែសកម្មក្លៀវក្លាឡើងថែមទៀត ដើម្បីបង្កើនប្រាក់ បៀវត្សរ៍
ជូនមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយ ដូចបាន
បញ្ជាក់ ទន្ទឹមនឹងការបន្តខិតខំប្រឹងប្រែង ជំរុញបង្កើនប្រាក់ឈ្នួល ពលកម្មអប្បបរមា ជូន ដល់កម្មករ
និយោជិតផងដែរ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល