ភ្នំពេញ ៖ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាង បានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើមិត្តភក្តិដែលលេង ប្រព័ន្ធទំនាក់ទំនង Facebook ជាមួយគ្នា។
នៅពេលដែលរូបភាពរបស់នាង ត្រូវបានបង្ហោះលើគេហទំព័រ Facebook ហើយមិត្តភក្តិ Like និងបញ្ចេញមតិថា «នាងសិចស៊ី និងគួរឲ្យស្រឡាញ់» នោះ ស្រាប់តែនាងបញ្ចេញវីដេអូមួយ ជេរទៅដល់មិត្តភក្តិតែម្តង ដោយភ្ជាប់ជាមួយពាក្យមិនសមរម្យ មើលងាយអ្នកស្រែ ធ្វើឲ្យអ្នកនិយមលេង Facebook ព្រួតគ្នាបញ្ចេញមតិខ្លាំងៗ លើវីដេអូនាងវិញយ៉ាងចាស់ដៃ។
មតិរបស់គណនីមួយ មានឲ្យដឹងថា «ប្រទេសកម្ពុជាសេដ្ឋកិច្ច ៨០ភាគរយ ពឹងផ្អែកលើ កសិកម្ម បើគ្មានអ្នកស្រែនាងក៏មិនមានរូបរាង បានប៉ុណ្ណឹងដែរ ហេតុអីបានជានាង ជេរអ្នកស្រែបែបនេះ»។ រីឯមតិមួយទៀតបានបញ្ចេញថា «នាងជាមនុស្សរៀនបានជ្រៅជ្រះ តែអន់ចារិក និយាយពាក្យសំដី មិនស្មើរនឹងក្មេងរៀនថ្នាក់មតេយ្យផង។ អីចឹងមុននឹងនិយាយ ជេរអ្នកស្រែគួរតែគិតជាមុនសិន ព្រោះអ្នកស្រែក៏ជាមនុស្សដែរ ក៏ចេះខឹងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមវីដេអូនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពាក្យសំដីដែលនាង បានប្រើប្រាស់នោះ ពិតជាមិនសមរម្យនោះទេ ព្រោះគ្រាន់តែជា ជម្លោះផ្ទាល់ខ្លួនតែប៉ុណ្ណោះ នាងមិនគួរប្រើប្រាស់ ពាក្យសំដីជេរសំដៅទៅលើអ្នកស្រែ ទាំងអស់នោះឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល