CamNews

ព័ត៌មានជាតិ 

ក្រៅពីអង្គរ៖ កាំរស្មីឡាស៊ែរ ធ្វើបែបណា រកឃើញទីក្រុង ក្បែរអង្គរដែលបានបាត់ខ្លួន?

នៅក្នុងព្រៃជ្រៅ នៃប្រទេសកម្ពុជា  នៅមានបណ្ដាទីក្រុង រាជធានីបុរាណ ធំៗ លាក់ខ្លួន  ជាច្រើន
សតវត្ស។ បច្ចេកវិទ្យាផ្នែកបុរាណវិទ្យា កំពុងតែបង្ហើបឱ្យឃើញនូវអាថ៌កំបាំងនានា រួមមានប្រព័ន្ធ
ដ៏ស្មុគស្មាញនៃបណ្ដាប្រាសាទបុរាណ និងមហាវិធី ព្រមទាំងបច្ចេកទេសដ៏អស្ចារ្យរបស់ខ្មែរសម័យ
ដើម។

កាលពីខែមេសា ឆ្នាំ  ១៨៥៨ អ្នកស្រាវជ្រាវបារាំងម្នាក់  ឈ្មោះ Henri Mouhot  បានធ្វើដំណើរពី
ក្រុងឡុងដ៍ មកកាន់ អាស៊ីអាគ្នេយ៍។ ក្នុងអំឡុង ៣ឆ្នាំក្រោយមក Henri Mouhot បានធ្វើដំណើរ
រុករកក្នុងព្រៃ ហើយបានប្រទះឃើញសត្វល្អិតចម្លែក ដែលវាត្រូវបានហៅតាមឈ្មោះរបស់លោក
មកដល់បច្ចុប្បន្ន។

មកដល់ពេលនេះ អ្វីៗនឹងប្រហែលជាត្រូវបានគេបំភ្លេចចោល ប្រសិនមិនមានសៀវភៅកំណត់
ហេតុរបស់គាត់ ដែលត្រូវបានគេបោះពុម្ភ កាលពីឆ្នាំ ១៨៦៣ ពោលគឺ ២ឆ្នាំ ក្រោយពីគាត់បាន
ស្លាប់ នៅប្រទេសឡាវ ក្នុងវ័យ ៣៥ឆ្នាំ។

សៀវភៅរបស់ Mouhot បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្ដែ មិនមែនដោយសារសត្វ
ល្អិតដែលគាត់បានរកឃើញនោះទេ។ អ្នកអាន បានយកចិត្តទុកដាក់ទៅលើប្រាសាទអង្គរវត្ត នៅ
កម្ពុជា ដែល Mouhot បានសរសេរ។

បច្ចុប្បន្ន កម្ពុជា មានភាពល្បីល្បាញ ដោយសារតែប្រាសាទបុរាណទាំងឡាយ ក្នុងនោះ ធំបំផុត គឺ
អង្គរវត្ត ដែលត្រូវបានសាងសាងឡើង ប្រហែលក្នុងឆ្នាំ ១១៥០ និងមានទំហំ ធំជាងក្រុង Vatican
City ដល់ទៅ ៤ដង។

វិលមកទសវត្ស ឆ្នាំ ១៨៦០ អង្គរវត្ត ត្រូវបានគេភ្លេចចោល ស្ទើរទាំងស្រុង ព្រោះថា ក្រៅពីព្រះ
សង្ឃ និងប្រជាជនក្នុងតំបន់ គេមិនបានឮ អ្នកណានិយាយនោះទេ។ ប្រជាជន តែងនិយាយថា
ប្រាសាទនេះ ធ្លាប់ត្រូវបានព័ទ្ធជុំវិញ ដោយទីក្រុងធំ ដែលមានមនុស្សប្រហែល ១លាននាក់រស់
នៅ។ គេត្រូវចំណាយពេល ១សតវត្ស ក្នុងការស្រាវជ្រាវ ទើបបានរកឃើញអង្គរវត្ត បន្តិចម្ដងៗ។

ក្រោយមក កាលពីឆ្នាំទៅ (២០១៣) ក្រុមអ្នកស្រាវជ្រាវ បានប្រកាសអំពីការរកឃើញថ្មីៗរបស់
ពួកគេ អំពីប្រាសាទ អង្គរវត្ត។ តាមការរកឃើញនេះ អង្គរវត្ត មានលក្ខណៈធំជាងអ្វីដែលគេបាន
ឃើញនឹងភ្នែក ហើយវាលាតសន្ធឹមង ទៅក្នុងព្រៃជ្រៅបច្ចុប្បន្ន។

ក្រុមអ្នកស្រាវជ្រាវមួយ ដែលដឹកនាំដោយ Damian Evans មកពី Sydney បានគូរផែនទីស្ដីអំពី
តំបន់ដែលមានទំហំ ៣៧០គីឡូម៉ែត្រក្រឡា ជុំវិញអង្គរវត្ត ប្រកបដោយភាពលំអិត។

អាថ៌កំបាំងរបស់ពួកគេ គឺ​អ្វី?

Lidar ជាបច្ចេកវិទ្យាស្រាវជ្រាវផ្នែកបុរាណវិទ្យាដ៏អស្ចារ្យមួយ ជាឧបករណ៍សំខាន់របស់ក្រុមអ្នក
ស្រាវ ជ្រាវ។ Lidar ត្រូវបានគេដាក់លើឧទ្ធម្ភាគចក្រមួយគ្រឿង ហើយហោះហើរទៅតាមតំបន់
ដែលបានកំណត់។ Lidar បានបាញ់កាំរស្មី ឡាស៊ែរ ទៅលើតំបន់ព្រៃជ្រៅ និងផ្ដិតយករូបភាព
ដែលនៅជ្រៅក្រោមដី។

រូប​ភាព​ ថត​ដោយ​បច្ចេក​វិទ្យា​ ឡែស៊ែរ Lidar


ការរកឃើញរបស់ពួកគេ ពិតជាគួរឱ្យភ្ញាក់ផ្អើល

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញទិដ្ឋភាពជុំវិញទីក្រុងដែលស្ថិតនៅក្រោមដីក្នុងព្រៃ ក្នុងនោះ មាន
ប្រាសាទ វិថីធំៗ និងប្រព័ន្ធស្រះទឹកដ៏ស្មុគស្មាញ។

នៅសតវត្សទី ១២ អង្គរវត្ត គឺជាទីក្រុងធំមួយ ដែលមានទំហំ ១.០០០គីឡូម៉ែត្រក្រឡា។ អង្គរវត្ត
ធ្លាប់ជារាជធានីរបស់រាជាណាចក្រខ្មែរ ដ៏ខ្លាំងក្លា គ្រប់គ្រងដោយកំពូលអ្នកប្រយុទ្ធ ដែលបានកាន់
កាប់អាណាចក្រនេះជាច្រើនសតវត្ស ក្នុងនោះរួមមាន ទឹកដីកម្ពុជាបច្ចុប្បន្ន ប្រទេសវៀតណាម
ឡាវ ថៃ និងភូមា។

សិលាចរឹកមួយចំនួន បានសរសេរថា អាណាចក្រខ្មែរ ត្រូវបានបង្កើតឡើង នៅដើមសតវត្សទី ៩
ដោយព្រះបាទជ័យវរ្ម័ន ទី ២ ហើយរាជធានីដើម របស់ព្រះអង្គ  មាន​ឈ្មោះ​ថា មហេន្ទ្របព៌ត
(Mahendraparvata) ស្ថិតនៅលើកំពូលភ្នំគូលែន ដែលមានទីតាំង នៅក្នុងតំបន់ខ្ពង់រាបភាគឦ
សាននៃតំបន់អង្គរវត្ត ដែលនឹងត្រូវបានបង្កើតឡើងក្រោយមក។


ប៉ុន្ដែ ពុំមានអ្នកណាម្នាក់ ដឹងប្រាកដ រហូតដល់ក្រុមការងារ Lidar មកដល់

ការស្រាវជ្រាវ ដោយបច្ចេកវិទ្យា Lidar ទៅលើកំពូលភ្នំ បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រុមការងារខាងលើ បានរកឃើញ ខឿនប្រាសាទ និងប្រព័ន្ធវិថី ស្រះទឹក រួមនឹងទីក្រុងមួយផង
ដែរ។

នៅចុងសតវត្សទី ៩ រាជធានី ត្រូវបានរើមកភាគខាងត្បូង ត្រង់តំបន់អង្គរ ហើយក្រុមវិស្វករខ្មែរ
បានរក្សា និងចែកចាយទឹកភ្លៀងមួយចំនួនធំ ដើម្បីប្រើប្រាស់ ដោយប្រព័ន្ធព្រែកជីកដ៏ស្មុគស្មាញ។

ក្រៅពីនេះ ព្រះខ័ន ដែលត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ១១៩១ ក៏ត្រូវបានរកឃើញ។ ប្រាសាទ
នេះ មានបង្កប់មាស ចំនួន ៦០តោន ហើយតម្លៃរបស់វានាបច្ចុប្បន្ន ប្រហែល ៣,៣ពាន់លាន
ដុល្លារអាមេរិក។


បើទោះជាទីក្រុងធំ ស្ដុកស្ដម្ភ ប៉ុន្ដែ បញ្ហាបានកើតឡើង

ទន្ទឹមនឹងការកសាងអង្គរវត្ត បានមកដល់ចំនុចកំពូល ប្រព័ន្ធធារាសាស្ដ្រដ៏សំខាន់របស់ក្រុង ក៏
បានខូចខាត។ ការបញ្ចប់នៃយុគសម័យកណ្ដាល ត្រូវបានគេមើលឃើញ តាមរយៈដើមឈើ
ដែលបង្ហាញអំពីការប្ដូរផ្លាស់យ៉ាងលឿន ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ហើយផែនទី
Lidar ក៏បានបង្ហាញអំពីមហន្តរាយនៃទឹកជំនន់ ដែលបំផ្លាញប្រព័ន្ធធារាសាស្ដ្ររបស់ទីក្រុង។

ដោយសារបញ្ហាខាងលើ អង្គរវត្ត បានឈានដល់ចំនុចអន់ថយ ហើយពុំមានថ្ងៃអាចស
ង្គ្រោះ
បាន

ក្នុងសតវត្សទី ១៥ បណ្ដាមហាក្សត្រខ្មែរ បានបោះបង់ទីក្រុងអង្គរ ហើយមកតាំងរាជធានី នៅ
តំបន់ឆ្នេរសមុទ្រ។ ដូច្នេះ ទីក្រុងថ្មី គឺ ភ្នំពេញ ក៏បានកើតឡើង។

នៅពេលលោក Mouhot មកដល់តំបន់អង្គរ លោកឃើញតែបណ្ដាប្រាសាទធំៗ ដែលភាគច្រើន
ស្ថិតក្នុងស្ថានភាពបែកបាក់។ ទីប្រជុំជនដ៏ធំ ត្រូវបានគ្របដណ្ដប់ដោយព្រៃក្រាស់៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/Youtube


Tags: Angkor lasers lost city Khmer Cambodia Henri Mouhot