ខេត្តកណ្តាលៈ បុរសម្នាក់ ដោយសារតែបាត់ ស្បៃមុង មិនដឹងជាអ្នកណា លួចទៅបាត់ ហើយ
សង្ស័យទៅលើប្អូនថ្លៃ ក៏បានសួរនាំមើល ស្រាប់តែប្អូនថ្លៃ ច្រឡោតខឹង ទាញកាំបិតប៉័ង តោគប់
និង កាប់ចិញ្រ្ចាំឡើងស្ទើរតែសុះសាច់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការនេះ កើតឡើងកាល
ពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ស្ថិត នៅក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង
ខេត្តកណ្តាល ។
លោក សេង សុជាតិ អធិការ នគរបាល ស្រុកស្អាង បានឲ្យដឹងថា ជនដៃដល់ ដែលត្រូវឃាត់ខ្លួន
នោះមាន ឈ្មោះ តឹក លី ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាកសិករ មានទីលំនៅក្នុងភូមិ ឃុំ
កើតហេតុ ត្រូវ ជាប្អូនថ្លៃជនរងគ្រោះ រីឯជនរងគ្រោះមានឈ្មោះ ឃុន កៃ ភេទប្រុសអាយុ៤៦ឆ្នាំ
មានមុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា ។
លោកបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់ស្បៃមុង របស់ខ្លួន ដែលធ្លាប់ប្រើ
ប្រាស់រាល់ ថ្ងៃមិនដឹងជាអ្នកយកហើយ ក៏បានទៅសួរនាំប្អូនថ្លៃ ក្រែយកទៅប្រើ ប៉ុន្តែប្អូនថ្លៃ
បែរជាខឹងសប្បាយយ៉ាង ខ្លាំងស្ទុះចូល ទៅក្នុងផ្ទះទាញកាំបិតប៉័ងតោមកកាន់ ពេលនោះជន
រងគ្រោះភ័យ ក៏រត់សំដៅទៅផ្ទះ ប៉ុន្តែរត់បាន៤ទៅ៥ ជំហាន ក៏ត្រូវជនដៃ ដល់គប់កាំបិទ ចំ
បាត់ជើងខាងស្តាំ ធ្វើឲ្យជនរងគ្រោះដួលទៅនឹងដីពេលជនដៃដល់ បានស្ទុះទៅយកកាំបិតកាប់
ចាំប៉េះគូថ ចង្កេះ ក្បាលជាច្រើនកាំបិត បណ្តាលឲ្យរង របួសធ្ងន់ ។ ភ្លាមៗនោះត្រូវលោកបញ្ជា
ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅឃាត់ខ្លួន ជនដៃដល់បានភ្លាមៗ និងដកហូតវត្ថុតាង បានជាក់
ស្តែងកាំបិតប៉័ងតោ១ រួចហើយកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត ។
ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារ ដឹកយកទៅសម្រាកព្យាបាល ឯមន្ទីរពេទ្យបង្អែក ស្រុក
ស្អាង ដើម្បី ជួយ សង្គ្រោះអាយុជីវិតបន្ទាន់ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល