CamNews

ព័ត៌មានជាតិ 

សត្វគោ៣ក្បាល ត្រូវចោរមួយក្រុម លួចយកទៅព្រលះ នៅវាលស្រែ យកតែជើងមុខ និងភ្លៅទៅបាត់

កណ្តាល៖ សត្វគោរបស់ ប្រជាកសិករចំនួន៣ក្បាល ត្រូវក្រុមចោរមួយក្រុម បានលួចយកចេញពី ក្រោលដឹកយក ទៅព្រលះយក តែជើងមុខនិងភ្លៅនៅក្នុងវាលស្រែ ដោយទុកខ្លួន និងក្បាលចោល កាល ពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងវាលស្រែ ភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា បុរសរងគ្រោះជាម្ចាស់សត្វគោ ទាំងបីក្បាលនោះឈ្មោះ ជឿន សុធា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុ។គោដែលត្រូវក្រុមចោលួចយកទៅនោះគឺចំនួន៣ ក្បាលឈ្មោល២ ញី១ ចំណែកឯក្រុមចោវិញមានគ្នាប្រហែលជា២ទៅ៣នាក់។

បើយោងតាមបុរសជាម្ចាស់សត្វគោរៀបរាប់ប្រាប់នគរបាលនោះបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល១១យប់ គាត់បានក្រោកដាក់ចំបើង អោយគោរបស់គាត់ស៊ីរួច ហើយក៏បានឡើងដេកវិញ លុះដល់ម៉ោងប្រហែល០៤ទៀបភ្លឺ គាត់ភ្ញាក់ឡើងមើលគោម្តងទៀត ស្រាប់តែបាត់គោរបស់គាត់អស់ ពីក្រោលរលីងក៍ មានការភ្ញាក់ផ្អើលឆោឡោឡើងដល់អ្នកជិតខាង នាំគ្នាជួយតាមរកលុះដល់ចំណុច វាលស្រែខាងលិចភូមិសាំងដំរី ឃុំឆក់ឈើនាង ក៏ប្រទះឃើញសត្វគោ ទាំង៣ក្បាលនោះ ប៉ុន្តែត្រូវបានក្រុមចោរ ព្រលះយកសាច់ភ្លៅនិងជើងមុខ ក្រោយទៅបាត់បន្សល់ទុកតែខ្លួន និងក្បាលចោល កន្លែងកើតហេតុ ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននិយាយថា ក្រុមចោរលួចសត្វគោ គឺជាក្រុមបង្កទុកសោកយ៉ាង ខ្លាំងដល់ ប្រជាពលរដ្ឋក្រីក្រ យ៉ាងខ្លាំង ពីព្រោះគាត់រំពឹងទៅលើសត្វគោក្របីដើម្បីបានផ្គត់ផ្គងជីវភាព គ្រួសាររបស់ពួកគាត់ ទាំងកម្លាំងអូសទាញនិងជួយទ្រទ្រងគ្រួសារ ប៉ុន្តែក្រុមចោរលួចយកសត្វគោរបស់ ពួកគាត់ហាក់បីដូចជា ផ្តាច់ជីវិតគ្រួសារ របស់ពួកគាត់ទាំងរស់ផងដែរ ដូច្នេះពួកគាត់ជាអ្នកក្រីធ្វើស្រែចំ ការសូមសំណូមពរ ដល់សមត្ថកិច្ច ត្រូវជួយស្រាវជ្រាវវែកមុខ ក្រុមទាំងនេះឲ្យបានរួចហើយដាក់ទោស ឲ្យសមទៅនឹងទង្វើរបស់ពួកវា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kandal