CamNews

ព័ត៌មានជាតិ 

មន្រ្តីក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះម្នាក់ បាញ់សម្លាប់ខ្លួនឯង ក្រោយយកលុយពីគេ ៦ពាន់ដុល្លារ

ភ្នំពេញ៖ មន្រ្តីនគរបាល ក្រសួងមហាផ្ទៃម្នាក់ បានដកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង ភ្លាមៗ នៅវេលាម៉ោង ប្រមាណ ៥ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះ ក្រោយពីរងការស្តីបន្ទោស យ៉ាងខ្លាំង ពីជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ពាក់ព័ន្ធនឹងយកលុយ ហើយធានារត់ការ មិនបានសម្រេច ។

មន្រ្តីនគរបាល ខណ្ឌទួលគោក បានឱ្យដឹងថា មន្រ្តីក្រសួងមហាផ្ទៃរូបនេះ មានឈ្មោះ សួន សុវណ្ណ ប្រុស អាយុ៤៨ឆ្នាំ មានឋានន្តរស័ក្តិ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) រស់នៅផ្ទះលេខ30E0 ផ្លូវ២៨៩ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាល បានរៀបរាប់ថា មុនកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានមកស្តីបន្ទោស ឱ្យ ជនរងគ្រោះ ហើយទារសំណង ត្រឡប់មកវិញ ក្រោយពីជនរងគ្រោះ បានយកពីលុយ ពីជនមិនស្គាល់ អត្តសញ្ញាណនេះ ហើយធានារត់ការជួយដល់ជនរងគ្រោះ ឱ្យបានសម្រេច ប៉ុន្តែរឿងនោះ បានបរាជ័យទៅវិញ ។

បើតាមមន្រ្តីនគរបាលដដែល បានបញ្ជាក់ថា ទំនងជាមានភាពអៀនខ្មាស់ក្នុងខ្លួន ជនរងគ្រោះ បានឡើងទៅលើផ្ទះ ហើយទាញកាំភ្លើងK54 បាញ់ក្បាលខ្លួនឯងធ្លាយតែម្តង ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP