ស្រីស្អាត Yeon Woo Jhi ដែលធ្លាប់បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នក
លេងអ៊ីនធើរណែត បន្ទាប់ពីនាងបានបញ្ចេញរូបថត បង្ហាញសាច់ដុំដ៏រឹងមាំរបស់ខ្លួន ប្រកប
ដោយភាពទាក់ទាញនោះ ថ្មីៗនេះ នាងបានបន្ដធ្វើឱ្យបុរសៗជាច្រើន ត្រូវញាប់ញ័រ ក្រោយ
ពីនាងបានបញ្ចេញវីដេអូមួយ បង្ហាញពីសកម្មភាពហាត់សាច់ដុំ។
នៅក្នុងវីដេអូនេះ ស្រីស្អាត Yeon Woo Jhi ធ្វើការហាត់សាច់ដុំដៃ ឱ្យបានរឹងមាំ។ ទម្ងន់របស់
នាង មើលទៅ ប្រហែលជាមិនស្រាលនោះទេ។
ក្រោយពីបានបង្ហោះវីដេអូនេះ មនុស្សជាច្រើនបានសរសើរនាងជាបន្ដបន្ទាប់ ដោយសារតែ
សាច់ដុំធំៗ និងរឹងមាំរបស់នាង រួមជាមួយនឹងសម្រស់របស់នាងផងដែរ។ ប៉ុន្ដែ ក៏មានមតិខ្លះ
បានបញ្ចេញការសោកស្ដាយយ៉ាងពន់ពេក ចំពោះរូបរាងស្រលូន ស្រស់ស្អាតកាលពីមុនរបស់
នាង។ អ្នកខ្លះផ្ដល់យោបល់ថា Yeon Woo Jhi គួរវិលទៅរកសភាពដើមនៃរូបរាងកាយរបស់
ខ្លួន បែបនេះទើបប្រសើរ។
ដោយ ៖ សីហា
ប្រភព ៖ k14