CamNews

តារា 

Rihanna ចូលមន្ទីរពេទ្យដោយសារបាក់កម្លាំង

នៅក្នុងពេលថ្មីៗនេះ អ្នកគាំទ្ររបស់ Rihanna មានការភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញរូបថត
ដេកពេទ្យរបស់តារាចម្រៀងស្បែកខ្មៅនេះនៅលើទំព័រ Twitter។

 

ក្នុងរូបថតនេះគឺជាដៃរបស់ Rihanna ​កំពុងបញ្ចូលថ្នាំ ឯក្រចកដៃវែងរបស់ានាង នៅតែមាន។
គេបានដឹងថា បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដកាលពីយប់ថ្ងៃទី ៨ Rihanna ត្រូវ
ងងឹតមុខដោយសារតែអស់កម្លាំងខ្លាំង។ អ្នកជំនួយការរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរ
ពេទ្យជាបន្ទាន់។

 

គួររំឭកថា មុននេះ តារាបង្ហាញម៉ូដវ័យ ២៤ឆ្នាំនេះ បានបង្កការភ្ញាក់ផ្អើលនៅពេលនាងចូលរួម
ក្នុងពិធីបង្ហាញម៉ូដែលថ្មី ដោយស្លៀករ៉ូបពណ៌ខ្មៅ ធ្វើពីស្បែកក្រពើក្លែងក្លាយ។ ប្រភពមួយចំនួន
និយាយថា មូលហេតុដែលនាំអោយតារារូបនេះត្រូវចូលពេទ្យនោះគឺដោយសារនាងមិនបានញ៉ាំ
អាហារត្រឹមត្រូវ និងគ្រប់គ្រាន់។

Rihnna ប៉ះទង្គិចជាមួយអ្នករាំ និងបានបាច់លុយលើពួកគេ

ទំព័រ Star បានចេញផ្សាយថា រយៈពេលកន្លងមក Rihnna តែងមានស្ថានភាពបាត់បង់ការគ្រប់គ្រង
ខ្លួនឯង ដោយសារតែស្មារតិមិនប្រក្រតិ រហូតពេលខ្លះនាងត្រូវប្រឈមនឹងការពិបាកបទជើងតូច
ទៀតផង។

នាងចូលចិត្ដផឹកស្រា និងជក់បារី ឬកញ្ឆា ដូច្នេះវាអាចធ្វើអោយស្មាតិរបស់នាងត្រូវធ្លាក់ចុះ។ មាន
ពេលខ្លះ នាងបានធ្វើរឿងមិនល្អលើអ្នកដទៃ។


ប៉ុន្ដែស្ថានភាពជម្ងឺរបស់ Rihanna បានប្រសើរឡើងវិញ បន្ទាប់ពីសម្រាក់ព្យាបាលប៉ុន្មានម៉ោងក្នុង
មន្ទីរពេទ្យ។ Rihanna ​បានចេញពីមន្ទីរពេទ្យនៅពេលព្រឹកព្រលឹងនៃថ្ងៃបន្ទាប់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: star model