បន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់ លេងល្បែង នៅកាស៊ីណូហ្គោលឌិន ក្រុងប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ អស់រយៈពេលបីយប់បីថ្ងៃយ៉ាងងប់ងល់ អត់ដេកអត់ពួន បានចាញ់អស់ ប្រាក់រាប់
សែនបាត រហូតក្អួតឈាមតាមមាត់ស្លាប់ទាំងព្រលប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣
នេះថា ស្ត្រីជនជាតិថៃនោះ មានឈ្មោះ BUAKHAM SULLAMA កើតឆ្នាំ១៩៥៥ រស់នៅ ស្រុកម៉ែ
ចាន់ ខេត្ត ឈាងរ៉ាយ មានអត្តសញ្ញាណប័ណ្ណលេខ ៣៥៧០៧០០៣៥៥៦២៦ ធ្លាប់មានជំងឺរបេង
ប្រចាំកាយ ។
លោក អ៊ុំ សុផល បន្តថា មុនកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានមកលេងល្បែងអស់បី យប់បីថ្ងៃ
នៅ កាស៊ីណូ អត់ដេកពួន អត់ហូបបាយ ស្រីជនជាតិថៃរូបនេះ បានក្អួតធ្លាក់ឈាម តាមមាត់ និង
លែងដឹងខ្លួន ពុំមានលទ្ធភាពជួយសង្គ្រោះបាន ហើយជនរងគ្រោះបានដាច់ខ្យល់ ស្លាប់តែម្តង ។
យោងតាមការត្រួតពិនិត្យ និងកោសល្យវិច្ចយលើសព សមត្ថកិច្ចបានរកឃើញថា ស្ត្រីរូបនេះ បាន
ស្លាប់ ដោយសារខ្យល់គ និងជំងឺរបេងរើឡើង ទើបក្អួតឈាមរហូតដល់ស្លាប់ ។ ក្រោយកើតហេតុ
សពស្ត្រីជន ជាតិថៃនេះ ត្រូវបានក្រុមសន្តិសុខកាស៊ីណួហ្គោលឌិនក្រោន ដឹកយកទៅតម្កល់នៅ
វត្តបាលិលេយ្យ លុះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ ទើបមានសាច់ញាតិ មកទទួលយកទៅ
ធ្វើបុណ្យនៅប្រទេសថៃ វិញ។
ប្រភពពីអ្នកញៀនល្បែង បានធ្លោយមាត់ថា ពីមុនស្ត្រីជនជាតិថៃឈ្មោះ BUAKHAM SULLAMA
គឺជា អ្នកមានលុយយ៉ាងច្រើនម្នាក់ ហើយបានមកលេងល្បែងនៅកាស៊ីណូខាងលើ ចាញ់អស់
ប្រាក់ពីខ្លួន រាប់ លានបាត ទើបគាត់ឈឺចិត្តរហូតក្អួតឈាមស្លាប់បែបនេះ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល