CamNews

ព័ត៌មានជាតិ 

ក្រឡាប់ រថយន្ត4runner មួយគ្រឿង បណ្តាលអោយ បុរសម្នាក់ស្លាប់

ព្រះវិហារៈ រថយន្ត4runner មួយគ្រឿងបានបើកយ៉ាងលឿន ហើយក៏បានជ្រុលចង្កូត កឡាប់បណ្តាលឲ្យបុរស ម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១ និង១៥នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នៅជិតចំណុច បន្ទាយពាក់ស្បែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

តាមប្រសាសន៍របស់លោកវរៈសេនីយ៍ត្រី ដាំ យិន អធិការនគរបាល ស្រុកជាំក្សាន្ត បានប្រាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌលដើមអម្ពិលថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក4runner ពាក់ស្លាកលេខភ្នំពេញ 2H-1735 បានបើកចេញពីភូមិស្រអែម ឆ្ពោះមកខេត្តព្រះវិហារ ក្នុងល្បឿនយ៉ាងលឿន។ ដោយអាង ថាផ្លូវស្ងាត់លុះមកដល់ត្រង់ ចំណុចផ្លូវកោងមិនបន្ថយល្បឿនបួងចង្កូតមិនទាន់ ធ្វើឲ្យរថយន្តក្រឡាប់ បណ្តាលអោយបុរស ជាអ្នកបើកបរឈ្មោះ កើ សំរួត អាយុ៣១ឆ្នាំ រស់នៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានស្លាប់បាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ នោះតែម្តង។

គួរបញ្ជាក់ផងដែរថា បុរសម្នាក់ដែលបានស្លាប់នេះត្រូវបាន មន្ត្រីនគរបាលចរាចរស្រុកជាំក្សាន្ត កំពុងតែ ទំនាក់ទំនង រកបងប្អូនសាច់ញាតិ ក្រុមគ្រួសារ របស់អ្នកដែលបានស្លាប់ដើម្បីអោយមកទទួល យក សាកសពនៅ វត្តភូមិស្រអែម យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំនែកឯរថយន្តត្រូវបាន កម្លាំងនគរបាលចរាចរជើងគោគ អូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត  ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News