CamNews

ព័ត៌មានជាតិ 

Update៖ ចាប់វាយខ្នោះ ក្មេងទំនើង៤នាក់ ក្រោយបាញ់ប្រហារ រាប់សិបគ្រាប់ នៅតាមផ្លូវ

-ម្ចាស់កាំភ្លើងជា អនុប្រធានក្រុមប្រឹក្សា ភិបាល ទទួលបន្ទុករដ្ឋ បាល និងទីផ្សាររបស់
ក្រុមហ៊ុន ហ្គោលកសិផលកម្ពុជា។

 

យោងតាមប្រភពព័ត៌មានពី មន្ដ្រីនគរ បាលខណ្ឌ៧មករា ដែលសួរចម្លើយ ក្រុម ក្មេងទំនើងទាំង៤
នាក់នេះ បានឱ្យដឹងថា ក្មេង ទំនើងដែលរងរបួសធ្ងន់ ហើយបើក រថយន្ដអេស្កាឡែត មានឈ្មោះ
ង៉ុយ សេងងី អាយុ១៩ឆ្នាំ និងបងប្រុសរបស់ខ្លួនជាម្ចាស់ កាំភ្លើងខ្លីបើករថយន្ដម៉ាកSEION  ឈ្មោះ
ង៉ុយ ស៊ីម អាយុ៣៣ឆ្នាំ មុខរបរជាអនុ ប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុករដ្ឋ បាលនិងទីផ្សារ
របស់ក្រុមហ៊ុន ហ្គោលកសិផលកម្ពុជា មានទីលំនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌ ចំការមន ។ ដោយឡែកក្មេងទំនើងពីរនាក់ផ្សេងទៀត ឈ្មោះលី តារា អាយុ២០ឆ្នាំ មានទីលំនៅក្បែរមន្ទីររុស្សី
និងម្នាក់ទៀត ឈ្មោះសឿន បូរ៉ា អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ។
បើតាមសមត្ថកិច្ច មូលហេតុដែលនាំឱ្យ ពួកគេបើកការបាញ់ប្រហារ នៅតាមផ្លូវមិន បណ្ដាលមកពី
រឿងគំនុំនោះឡើយ គឺមកពី ស្រវឹងខ្លាំងពេក ហើយបាញ់លេងកំសាន្ដ ។

យ៉ាងណាក៏ដោយក្មេងទំនើងទាំង៤នាក់ ដែលបង្កការបាញ់បោះសេរី និងត្រូវកសាង សំណុំរឿង
បញ្ជូនទៅតុលាការ ដោយគ្មានការយោគយល់នោះឡើយ និងមិនទទួលយកការអន្ដរាគមន៍ឆ្វេច
ឆ្វាច ដើម្បីអនុវត្ដន៍តាមបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ៕

ព័ត៌មានមុន សូមចុចត្រង់នេះ !!!

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ