CamNews

ព័ត៌មានជាតិ 

តាមប្លន់ម៉ូតូ និងគ្រឿងអលង្កា របស់ បុគ្គលិក លក់ផលិតផល ក្រុមហ៊ុន អេប៊ីស៊ី

ភ្នំពេញ ៖ បុគ្គលិកលក់ផលិតផល របស់ ក្រុមហ៊ុនអេប៊ីស៊ី ៣នាក់ ត្រូវបានក្រុមចោរ មួយក្រុម
មិនតិចក្រោម ៥នាក់ បានធ្វើ សកម្មភាពតាមភ្ជង់ និងប្លន់យកម៉ូតូម៉ាក ស្កុបពី ព្រមទាំងគ្រឿង
អលង្កាសរុបជាង ២ពាន់ដុល្លារ កាលពីវេលាម៉ោង ៤ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា
ឆ្នាំ ២០១៣ ស្ថិតនៅខាងមុខ ផ្ទះលេខ១៦៦ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈ
ដែល នារីរងគ្រោះទាំង ៣នាក់ កំពុងធ្វើដំណើរ ចេញមកពីរាំកំសាន្ដ ក្នុងក្លឹបម៉ូណាកូ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះទាំង ៣ នាក់ រួមមាន
ទី១ ឈ្មោះ យឹម ចំរើន អាយុ ២០ឆ្នាំ ជាអ្នកបើកម៉ូតូ និង ២នាក់ទៀត ជា អ្នករួមដំណើរឈ្មោះ
ហ៊ុន នី អាយុ ២៤ឆ្នាំ ជាបុគ្គលិកលក់ផលិតផល របស់ក្រុមហ៊ុន អេប៊ីស៊ី និងឈ្មោះ ថា រតនា
អាយុ ១២ឆ្នាំ  មុខរបរជាសិស្ស ស្នាក់នៅជាមួយគ្នា ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣ នាក់ បានចូលទៅរាំ លេងកំសាន្ដ
នៅក្នុងក្លឹបម៉ូណាកូតាំងពី វេលាម៉ោង១០យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៣ រហូតដល់ម៉ោង ៤
ទៀបភ្លឺទើប ពួកគេបានត្រឡប់ទៅផ្ទះវិញ ។ ពេលចេញ ពីក្លឹប និងកំពុងជិះម៉ូតូរបស់ខ្លួនម៉ាកស្កុប
ពី ពណ៌ស ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ តាកែវ ១ះ-៨៧២៨ ដល់ចំណុចកើតហេតុ ស្រាប់
តែលេចមុខ ជនសង្ស័យជិះម៉ូតូ ៤ គ្រឿង ២គ្រឿងម៉ាក អាយខុន និង ២ គ្រឿងទៀត ម៉ាក ស្មាស់
ធ្វើសកម្មភាពភ្ជង់ និងវាយដណ្ដើមយកម៉ូតូ ព្រមទាំងលុយ នៅក្នុងកែបម៉ូតូជាង ១ពាន់ដុល្លារ ខ្សែ
ដៃ បា្លទីន ខ្សែកបា្លទីន សរុបជាង ២ពាន់ដុល្លារ។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជា ពលរដ្ឋ ដោយ
ឡែកនារីរងគ្រោះទាំង ៣ នាក់ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅ ប៉ុស្ដិ៍នគរបាលភ្នំពេញថ្មី
ដើម្បីសួរភិនភាគ ក្រុមចោរទាំងនោះ  ប៉ុន្ដែ តាមចម្លើយសារ ភាពរបស់នារីរងគ្រោះ ហាក់មិន
ទាន់ច្បាស់ លាស់នៅឡើយ ។

គួរបញ្ជាក់ថា នារីរងគ្រោះទាំង ៣នាក់ ដែលរស់នៅជាមួយគ្នា ឆ្លៀតពេលដែល ឪពុក-ម្ដាយទៅ
លេងស្រុកកំណើត ពួកគេ ក៏បាននាំគ្នាទៅរាំនៅក្នុងក្លឹបកំសាន្ដ ហើយ ពេលចេញមកវិញ ក៏ជួប
ហេតុការណ៍នេះតែ ម្ដងទៅ ។ យ៉ាងណាក៏ដោយពួកគេទាំង ៣ នាក់ ស្ថិតក្រោមការសាកសួរ
បន្ដពីសមត្ថ កិច្ចដើម្បីកំណត់អត្ដសញ្ញាណជនសង្ស័យ ទាំងនោះ ។

គួររំលឹកថា សកម្មភាពប្លន់ប្រដាប់អាវុធ នៅក្នុងរាជធានីភ្នំពេញមួយរយៈពេលចុង ក្រោយនេះ
មានភាពស្ងប់ស្ងាត់ក៏ព្រោះតែ មេចោរ ដែលល្បីឈ្មោះ និងប្លន់ក្នុងរូបភាព សាហាវ ត្រូវបានចាប់
ខ្លួនជាបន្ដបន្ទាប់ពីសំ ណាក់កម្លាំងនគរបាល រាជធានីភ្នំពេញ និង កម្លាំងនគរបាល តាមបណ្ដា
ខណ្ឌព្រមទាំង មកពីក្រសួងមហាផ្ទៃ ប៉ុន្ដែ ទើបតែយប់ថ្ងៃ ទី៣០ និង៣១ ខែឧសភា ឆ្នាំ ២០១៣
សកម្មភាពប្លន់ ដែលបានកើតឡើង២ផ្ទួនគ្នា មួយក្នុងទឹកដីសង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ និង
ករណីក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ នេះ ទើបនឹងកើតមានសារជាថ្មី។ យ៉ាងណាក៏ដោយ
ក្រុមចោរទាំងនេះនឹង ត្រូវបានសមត្ថកិច្ច បើកការស្រាវជ្រាវតាម ជំនាញរបស់ខ្លួន ហើយឈាន
ទៅដល់ការ ចាប់ខ្លួន នាពេលខាងមុខជាក់ជាមិនខាន ឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ