CamNews

ព័ត៌មានជាតិ 

ជនសង្ស័យម្នាក់ ក្រោយឆក់ ទូរស័ព្ទដៃ IPHONE 4 បានសំរេច ប្រឈមនិង ចំណាត់ការ របស់តុលាការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ប្រឈមនិងចំណាត់ការ របស់តុលាការ ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួន
បានជាក់ស្តែង ខណៈដែលជនសង្ស័យ បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ IPHONE4 បាន
សំរេចពីសិស្សសាលាម្នាក់ ។

មន្ត្រីនគរបាលខណ្ឌទួលគោក បាននិយាយថា អំពើឆក់យកទូរសព្ទ័ដៃខាងលើបានកើតឡើងកាល
ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល ១និង៤០នាទីនៅ ចំណុចមុខផ្ទះលេខ
១៣៥E0 ផ្លូវលេខ១៣២ ក្រុមទី៣ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជន
សង្ស័យម្នាក់នេះត្រូវបាន សមត្ថកិច្ច ប្រាប់ថាឈ្មោះ សោម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ
ខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក
រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី សុភា ភេទប្រុស អាយុ១៤ឆ្នាំ
ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២៨៩ សង្កាត់
បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបន្តរថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះ ឈ្មោះ លី សុភា និង មិត្តភក្តិម្នាក់
ឈ្មោះមាន រិទ្ទរតនៈ បានដើរចេញពីរៀនគួរពេលដើរមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានលើក
ទូរស័ព្ទដើម្បី និយាយ ស្រាប់តែជនសង្ស័យម្នាក់ធ្វើ សកម្មភាពលួចឆក់ទូរស័ព្ទដៃ ម៉ាក IPHONE4
ពណ៌ស របស់ក្មេង ប្រុសរងគ្រោះ ហើយរត់គេចខ្លួនតែម្តង។

ក្នុងស្ថានភាពនោះជនរងគ្រោះក៏បានស្រែកឆោឡោថាចោរៗ និងបានដេញតាមចាប់ ជនសង្ស័យ
ពីក្រោយ ហើយពេលដេញនិងស្រែក ឆោឡោនោះក៏បានជួបកម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋបាលទឹក
ល្អក់ទី១ដែល កំពុងល្បាតការពារ សុវត្ថិភាពនៅក្នុងមូលដ្ឋានទើបធ្វើអន្តរាគមន៍ដោយឃាត់ខ្លួន
ជនសង្ស័យម្នាក់នេះ បានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ
ទួលគោក ដើម្បីសាកសួរ និង ត្រៀមកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ
ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ