ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ដែល រកស៊ីលក់នំប៉័ង និងកម្មករកាត់ដេរប្រហែល ជារក
លុយមិនសូវបាន សម្រាប់ជីវិតខ្លួន និង គ្រួសារនោះ បាននាំគ្នាបែកគំនិតទៅរកស៊ី លួចឆ្កែ
បន្ថែម ទីបំផុតត្រូវបានចាប់ខ្លួនយក ទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ជនសង្ស័យទាំង ៣នាក់ ដែលជាប់ពាក់ ព័ន្ធនឹងសកម្មភាពលួចឆ្កែ ត្រូវបានកម្លាំង នគរបាល
ខណ្ឌសែនសុខ និងកម្លាំងនគរបាល មូលដ្ឋានបានឃាត់ខ្លួនកាលពីវេលាម៉ោង ៣ ទៀបភ្លឺ
ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៣ ក្រោយពីពួកគេបានលួចឆ្កែនៅក្នុង ភូមិពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សម ខួច ភេទស្រី អាយុ ១៨ឆ្នាំ
មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្រុមទី៤ ផ្លូវបេតុង ភូមិ ពោងពាយ សង្កាត់ភ្នំពេញ
ថ្មី ជនសង្ស័យទី២ ឈ្មោះ យ៉ា ខេន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់នំប៉័ង ស្នាក់នៅផ្ទះជួល
ក្រុមទី ៤ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញ ថ្មី និងជនសង្ស័យទី៣ ឈ្មោះ សូត្រ សេត
ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ លក់នំប៉័ង ស្នាក់នៅផ្ទះជួល ក្រុមទី៤ ផ្លូវបេតុង ភូមិ ពោងពាយ
សង្កាត់ភ្នំពេញថ្មី ។ ដោយឡែក ជនរងគ្រោះ ដែលជាម្ចាស់ឆ្កែឈ្មោះ សឿន សៀន ភេទប្រុស
អាយុ ៤៣ឆ្នាំ មុខរបរ រត់ ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្រុមទី៤ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់
ភ្នំពេញថ្មី ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ នៅវេលាម៉ោង ១២ និង៣០នាទីយប់រំលង អាធ្រាត្រ
ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៣ នេះ ជនសង្ស័យមានចំនួន ៤នាក់ បាននាំគ្នាផឹកស្រា
នៅផ្ទះរបស់ជនសង្ស័យ ឈ្មោះ សេត ពេលនោះ បក្ខពួកជនសង្ស័យ ម្នាក់ថា ចង់ចូលទៅរាំ
នៅក្នុងក្លឹបតែមិន មានលុយ ។ រំពេចនោះស្រាប់តែមានឆ្កែ មួយក្បាលដើរ ក៏នាំគ្នាចាប់យក
ទៅលក់នៅ ម្ដុំកៅដាយបានប្រាក់ ១០ដុល្លារ រួចក៏នាំគ្នា ត្រឡប់មកវិញ ក្នុងគោលបំណងចូល
ស្កាយ ក្លឹប ។
សមត្ថកិច្ចបានបន្ដទៀតថា នៅពេល ដែលពួកគេចូលរាំនៅក្នុងក្លឹប ក្រោយពីលក់ ឆ្កែបានលុយ
ចំនួន ១០ដុល្លារនោះ ស្រាប់តែ សំណាងអាក្រក់ ក៏បានជួបម្ចាស់ឆ្កែនៅក្នុង ក្លឹប ។ពេលនោះ
ម្ចាស់ឆ្កែបានសួរទៅឈ្មោះ ខួច ហើយក៏ត្រូវឈ្មោះ ខួច ប្រាប់ថា ពួកគេ យកឆ្កែទៅលក់នៅ
ម្ដុំកៅដាយ ស្រាប់តែជនរងគ្រោះដែលជាម្ចាស់ឆ្កែ បានឱ្យក្រុម ជនសង្ស័យនាំទៅយកឆ្កែវិញ
ហើយប្ដឹងទៅ សមត្ថកិច្ច ចុះមកឃាត់ខ្លួនភ្លាមៗ ខណៈដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន
បាត់ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន
នគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងដែល ត្រូវបានរឹបអូស រួមមាន ខ្សែលួសប្រវែង ២ ម៉ែត្រ និង
ម៉ូតូសង់កូរ៉េ ១គ្រឿង ដោយឡែក ឆ្កែរបស់ជនរងគ្រោះ បានងាប់បាត់ទៅហើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល