ភ្នំពេញ៖ ផ្លូវវ៉េងស្រេង ដែលស្ថិតនៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
ដែលបងប្អូនប្រជាពលរដ្ឋ ធ្លាប់តែរអ៊ូរទំាថា ហុយខ្លំាង និងពិបាកធ្វើដំណើរនោះ ពេលនេះ បាន
ចាប់ផ្តើមបើកការដ្ឋាន ស្ថាបនាជា ផ្លូវការហើយ ដោយមានការចូលរួមពី អភិបាលរាជធានីភ្នំ
ពេញ មន្រ្តីស្ថាប័នពាក់ព័ន្ធជាច្រើនរូប និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
ពិធីសម្ពោធការដ្ឋានស្ថាបនានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្លូវដែល
មានប្រវែង ៦.៥ ០០ម៉ែត្រ, ទទឹង ២២ម៉ែត្រ ចាប់ពីស្ថានីយប្រេងឥន្ធនៈ សូគីមិក ស្ទឹងមានជ័យ
ដល់រង្វង់មូលចោមចៅនេះ នឹង ត្រូវស្ថាបនាជួសជុល ជាប្រភេទវិនិយោគ BOT ដោយចាក់បេ
តុងអាមេ កម្រាស់ ២០សង់ទីម៉ែត្រ មាន៣ គន្លង ទៅ ៣គន្លងមក មានសួនច្បារចំកណ្តាលប្រវែង
២,៥ម៉ែត្រ ចិញ្ចើមផ្លូវប្រវែង ៣ម៉ែត្រសងខាង ដាក់លូអមសងខាងផ្លូវទំហំ ១,៥ម៉ែត្រ ដោយប្រើ
ប្រាស់រូបមន្តសាងសង់តាមបទដ្ឋានបច្ចេកទេស រួមទំាងការពង្រីកផ្លូវឲ្យបានធំជាងមុន។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍
ថា ការស្ថាបនាកំណាត់ផ្លូវវ៉េងស្រេង ដែលមានប្រវែង ៦.៥០០ម៉ែត្រនេះ នឹងចំណាយថរិកាសរុប
អស់ ១០.៥៧៦.០០០ដុល្លារអាម៉េរិក និងចំណាយរយៈពេលស្ថាបនាអស់ ១៤ខែ។
ជាមួយគ្នានោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ពាក់ព័ន្ធនឹង
ការស្ថាបនាផ្លូវប្រវែង ៦.៥០០ម៉ែត្រ ឲ្យទៅជាកំណាត់ផ្លូវចាក់បេតុងនេះ គឺដោយសារតែផ្លូវចាក់បេ
តុង មានសភាពរឹងមាំ និងធននឹងទម្ងន់ជាងកៅស៊ូ។ ក្នុងឱកាសនោះ លោកក៏បានបន្តអំពាវនាវឲ្យ
ប្រជាពលរដ្ឋទំាងអស់ ដែលរស់នៅតាមកំណាត់ផ្លូវនេះ ត្រូវចេះថែរក្សាប្រព័ន្ធលូឲ្យបានស្អាត
កាយសំរាមចេញ ជៀសវាងការកកស្ទះ ពេលមានភ្លៀង ពីព្រោះប្រព័ន្ធលូមានសារៈសំខាន់ជាង
ផ្លូវទៅទៀត ដោយសារផ្លូវពេលមានការខូចខាតត្រង់កន្លែងណាមួយ គឺនៅតែអាចធ្វើដំណើរទៅ
បាន ប៉ុន្តែប្រព័ន្ធលូវិញ ប្រសិនបើមានការស្ទះត្រង់កន្លែងណាមួយ គឺទឹកមិនអាចហូរឆ្លងទៅកន្លែង
ផ្សេងទៀតបាននោះទេ ហើយការកកស្ទះនេះ នឹងបណ្តាលឲ្យផ្លូវដែលថ្មីមានការខូចខាតតែក្នុង
រយៈពេលខ្លី។
ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវនេះដែរ លោកអភិបាលរាជធានី ក៏បានបន្តថា នៅរាជធានីភ្នំពេញ សា
លារាជធានី បានដាក់ចេញនូវគោលការណ៍ចំនួនបីចំណុច ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍
ក្នុងក្រុង ដែលទី១. មាន ការរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាឃាតករទីមួយ សម្រាប់
ប្រជាជនកម្ពុជា។ទី២. បញ្ហាសំរាម ដោយសាលារាជធានី នឹងអនុវត្តបញ្ហាគ្រប់គ្រងសំរាម និងការ
ដុតកម្ទេចសំរាមឲ្យបាន ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤តទៅ និងទី៣. ពាក់ព័ន្ធនឹង
ប្រព័ន្ធលូ ដែលជាផ្នែកសំខាន់ជាងគេក្នុងការអភិវឌ្ឍក្រុង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល