CamNews

ព័ត៌មានជាតិ 

សម្តេច ហ៊ុន សែន លាតត្រដាង ពីសកម្មភាពបង្ក្រាប ចោរប្លន់ធនាគារ អេស៊ីលីដា

ភ្នំពេញៈ   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន  នៅថ្ងៃទី២៩ ខែមករា ឆ្នាំ
២០១៣ បានលាត ត្រដាងពីសកម្មភាពរបស់សមត្ថកិច្ចបង្ក្រាប ទៅលើបុគ្គលិកធនាគារអស៊ី
លីដា ដែលបានរៀបចំផែនការ និងសកម្ម ភាពប្លន់ធនាគាររបស់ខ្លួន កាលពីសប្តាហ៍មុន ។

សម្តេចតេជោ  ហ៊ុន សែន   បានមានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតនៅ
សកលវិទ្យាល័យវ៉ាន់ដា គណនេយ្យ នាមជ្ឈមណ្ឌលមហាសន្និបាតកោះពេជ្រដោយសម្តេច
បានដាក់ការសង្ស័យថា ហេតុអ្វីបានជាចោរមកចាប់ជំរិតបុគ្គលិកធនាគារអេស៊ីលីដាហើយ
លុយបែរជាមិនត្រូវការ ប៉ុន្តែត្រូវការគ្រឿងញៀនទៅវិញ ព្រោះក្នុង ធនាគារមានស្រាប់ទៅ
ហើយនោះ ម៉េចបានជាពួកគេធ្វើយ៉ាងនេះ។

សម្តេចបានបញ្ជាក់ថា «ខ្ញុំវាយតម្លៃត្រូវ ហើយខ្ញុំបានប្រាប់ទៅ វឿន (នេត សាវឿន) ថា បើ
វាទារអីឲ្យវាទៅ គ្រឿង ញៀន សោម៉ូតូ សោធនាគារ ឲ្យទៅវាទៅ ។ ចាំបាច់ទៅយកលុយ
ធ្វើអីទៀត បើវាចាក់សោយកលុយទៅហើយ  នោះ…. អីចឹងទេ ខ្ញុំប៉ាន់ស្មានទុកថា អាចជា
មនុស្សនៅក្នុងធនាគារ ធ្វើរឿងហ្នឹងហើយ … មែនមានចោរមកចាប់ ជំរិត (ពីណាមក) ការ
ពិតពួកវាបានរៀបចំផែនការទុកសោះ»។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា សំណាងហើយ ដែលកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ របស់
ប្រទេសកម្ពុជា បានធ្វើ ការបង្ក្រាបទាន់ពេលវេលាប្រសិនបើពុំអាចដោះស្រាយករណីចោរ
ប្លន់ធនាគារអេស៊ីលីដា បានម្ចាស់ធនាគារនឹងថ្កោលទោសរាជរដ្ឋាភិបាល និងកម្លាំងសមត្ថ
កិច្ចជាមិនខាន  ។ សម្តេចតេជោ បន្ថែមថា  «ខ្ញុំសូម កោតសរសើរដល់កម្លាំងប្រដាប់អាវុធ
គ្រប់ប្រភេទ   ដែលធ្វើការនៅទីនោះ ក្នុងប្រតិ បត្តិការកិច្ចការងារនេះ ប្រសិនបើយើងប្រតិ
បត្តិការទាំងឆេវឆាវ បែរជាអាបីនាក់នោះងាប់ កើតរឿងអីខ្លះ តាមពី ក្រោយ។ ទី១. ធនាគា
រអេស៊ីលីដា បានថ្កោលទោសមករាជរដ្ឋាភិបាល និងសមត្ថកិច្ចថា មិនបានការពារចំណាប់
ខ្មាំង។ ធនាគារអេស៊ីលីដាបូក និង ក្រុមគ្រួសារ  ដែលតាំងខ្លួនជាចំណាប់ខ្មាំង គឺត្រូវថ្កោល
ទោស សមត្ថកិច្ចថា មិន បានការពារចំណាប់ខ្មាំងហើយ ។ ទី២. គឺបាត់ភស្តុងតាងអស់តែ
ម្តង អាចោរទាំងប៉ុន្មានក៏រត់បាន  ក្រុមគ្រួសារ  ចំណាប់ខ្មាំង ដែលជាផ្ទៃក្នុង ធ្វើការជាមួយ
គ្នាហ្នឹង បានទទួលរង្វាន់ទៅទៀត»។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន ៦នាក់  ដែលជាក្រុមឃុបឃិតប្លន់ប៉ុស្តិ៍ សេវាកម្មរបស់សា
ខា ធនាគារអេស៊ីលីដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំគម្រោង តាំងពីល្ងាចថ្ងៃទី
២២ ខែមករា ឆ្នាំ២០១៣ ហើយបាន អូស បន្លាយ មកដល់ព្រឹកថ្ងៃទី២៣ ខែមករាដោយពួក
គេបានធ្វើល្បិច   ចង់បានគ្រឿងញៀនមិនយកលុយទេ  ប៉ុន្តែទោះ បីជាយ៉ាងណាត្រូវបាន
សមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១០ និង ៣០ នាទី យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣
ព្រមទាំងបានបញ្ជូនទៅពន្ធនាគារទាំង   ៦ នាក់ និងមានការប្តឹងទាមទារសំណងជំងឺចិត្តជា
ច្រើនម៉ឺនដុល្លារពីភាគីធនាគារ ថែមទៀតផង ៕

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល


Tags: international news strange entertainment