CamNews

តារា 

Soyeon សមាជិករបស់ T-ara បង្ហាញមុខមិត្តប្រុសរបស់ខ្លួន បន្ទាប់ពីលាក់អស់ ៣ ឆ្នាំ

តើទស្សនិកជន បានត្រៀមខ្លួនទទួលដំណឹងល្អ ពីក្រុម T-ara ហើយឬនៅ ? ព្រោះថ្ងៃនេះ
Soyeon សមាជិករបស់ក្រុមចំរៀងដ៏ល្បីរបស់កូរ៉េ T-ara បានប្រកាស និងបង្ហាញមុខមិត្ត
ប្រុសរបស់នាង ដែលបានបិទលាក់បាំង ទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំរួចទៅហើយ ។



យើងធ្លាប់បានលឺអំពីពាក្យចចាអារ៉ាម Soyeon និង Oh Jong Hyuk ដែលជាអតីតសមាជិក
ក្រុម Click B នោះបានទាក់ទងគ្នាម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ តែភាគីទាំំង ២ មិន
បានចេញមកបដិសេធ ឬបញ្ជាក់ឡើយ ហើយរឿងនោះក៏បានសាបរលាបទៅវិញ ។ ប្រភព
ព័ត៌មានបានអោយដឹងថា ពួកគេទាំង ២ បានចាប់ចិត្តជាមួយគ្នា​ ពេលដែលជួបគ្នានៅក្នុង
កម្មវិធី Golden Bell ឆ្នាំ ២០១០ ។ ក្រោយមកក៏ចាប់ផ្តើមទាក់ទងគ្នា ហើយបើទោះបីជា Oh
Jong Hyuk ទៅបំរើការជាពលទាហានក៏ដោយ ក៏ពួកគេថែរក្សាទំនាក់ទំនងរបស់ពួកគេបាន
ដដែល ។



រូបភាពថ្មីៗនេះ ត្រូវបានខាងផលិតកម្ម DSP និង CCM បញ្ជាក់ថា ជាពេលដែលពួកគេ ជប់
លៀងគំរប់ ១០០០ ថ្ងៃទំនាក់ទំនងស្នេហារបស់ពួកគេ ។ ពួកគេជួបគ្នាយ៉ាងស្ងាត់ស្ងៀម នៅ
ហាងកាហ្វេមួយនៅវិថី Gangnam ទីក្រុងសេអ៊ូល ។ ដូចនេះ ថ្ងៃនេះយើងបានដឹងច្បាស់ហើយ
ថាពួកគេជាគូស្នេហ៍យ៉ាងពិតប្រាកដ ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: soyeon t-ara kpop oh jong hyuk star singer band idol