បាត់ដំបង៖ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង
ហឹង ប៊ុនថន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ បានចុះទៅឡោមព័ទ្ធ និងឆែកឆេរ
ផ្ទះជនជាតិអូស្ត្រាលី ស្ថិតក្នុងក្រុមទី១៧ ភូមិសំរោងកាកូន ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្ត
បាត់ដំបង បន្ទាប់ពីនារីម៉ាស្សាម្នាក់ បានប្តឹងថា ជនបរទេសរូបនេះ បង្ខំរួមភេទ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងខណៈចុះទៅឡោមព័ទ្ធលំនៅដ្ឋានជនជាតិអូស្រ្តាលីនោះ
ថា កាលពីល្ងាចថ្ងៃអាទិត្យ ជនជាតិអូស្ត្រាលីដែលរងននូវការចទប្រកាន់នេះ បានយកនារី
ម៉ាស្សា វ័យ២៧ឆ្នាំ ពីហាងម៉ាស្សា៩៩ យក ទៅម៉ាស្សានៅក្នុងផ្ទះរបស់ខ្លួន។
សមត្ថកិច្ចរូបនេះ បន្តដកស្រង់នូវសំដីនារីម៉ាស្សាពីក្នុងពាក្យបណ្តឹងឲ្យដឹងទៀតថា ក្រោយ
ពេលម៉ស្សា បានមួយ សន្ទុះ ជនជាតិអូស្រ្តាលីរូបនេះ បានបង្ខំរូបនាង ឲ្យរួមភេទជាមួយ
ពេលនោះនាងក៏រើបម្រាស់ និងរត់គេចខ្លួន និង ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចបានឲ្យដឹងផងដែរថាជនជាតិអូស្ត្រាលីរូបនេះមានឈ្មោះ Rucioch Robert Peter
អាយុ ៦១ឆ្នាំ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល