CamNews

ព័ត៌មានជាតិ 

កម្ពុជាបញ្ជូនកងវិស្វកម្ម ២១៨នាក់ បំពេញបេសកម្ម មនុស្សធម៌នៅលី បង់ក្រោមឆ័ត្រ UN

ព័ត៌មានជាតិ ៖  កងវិស្វកម្មកម្ពុជា ២១៨នាក់ នៃកងពល លេខ៦១២ នៅព្រឹកនេះថ្ងៃពុធ ទី១៩
ខែធ្នូ ឆ្នាំ២០១២ បាន ចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន នៅប្រទេសលីបង់
តបតាមការស្នើរបស់អង្គការសហប្រជាជាតិ  UN   នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន
ក្នុងស្រុក។

ការចេញដំណើរទៅបំបេសកកម្ម  ដូចជាដោះមីន និង បម្រើសកម្មភាពមនុស្សធម៌ផ្សេងៗទៀត
នៅប្រទេសលីបង់   របស់កងវិស្វកម្មកម្ពុជានេះ មានការជួនដំណើរប្រកបដោយភាពកក់ក្តៅ ពី
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ    នាយ ឧត្តមសេនីយ៍ ប៉ុល សារឿន លោក Douglas
Broderick មន្រ្តីសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងកងកម្លាំងប្រដាប់អា
វុធ ព្រមទាំងឪពុកម្តាយ   ប្រពន្ធកូន និងបងប្អូនសាច់  ញាតិមិត្តភក្តិយ៉ាងច្រើនកុះករនៅព្រលាន
យន្តហោះយោធា។

ជារឿយៗ  ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងវិស្វកម្មរបស់ខ្លួនក្រោមទង់របស់អង្គការសហប្រ
ជាជាតិជាច្រើននាក់ ចេញទៅ បំពេញបេសកកម្មបោសសំអាតមីន សង្កេតការណ៍យោធាធ្វើផ្លូវ
ស្ពាន និងផ្នែកថែរក្សាសណ្តាប់ធ្នាប់ នៅតាម បណ្តាប្រទេសមួយចំនួនដូចជា លីបង់ ប្រទេសស៊ូ
ដង ប្រទេសឆាត និងប្រទេសអាហ្វ្រិចកណ្តាលជាដើម តបតាមការស្នើរបស់អង្គការសហប្រជា
ជាតិ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news strange entertainment social