CamNews

ប្លែកៗ 

លួចរ៉ូបគេហើយ ហ៊ានស្លៀក ថតបង្ហោះលើ ហ្វេសប៊ុក ត្រូវនគរបាលចាប់ខ្លួន

បន្ទាប់ពីលួចបានរ៉ូបពីហាងមួយ ស្ដ្រី “មានដៃមានជើង” ម្នាក់នេះ ក៏ស្លៀករ៉ូបដែល​លួច​បាន
ហើយថតរូបខ្លួនឯង បង្ហោះលើហ្វេសប៊ុក។


ម្ចាស់ហាងសម្លៀកបំពាក់ Mortie’s Boutique ở Illinois (អាមេរិក) បានប្រទះឃើញស្ដ្រីម្នាក់
លួចយករ៉ូបពណ៌ស្លែកខ្លា ដោយមិនបានបង់ប្រាក់ នៅពេលដែលម្ចាស់ហាងនេះ ពិនិត្យមើល
កាមេរ៉ាសុវត្ថិភាព។ ភា្លមនោះ គាត់ក៏បានបង្ហោះសារនៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួន ដោយ
ស្នើឱ្យអ្នករាល់គ្នាជួយសង្កេតមើលថា តើមានឃើញអ្នកណាបង្អួតរ៉ូបដែលបាត់នោះដែរ ឬអត់។

ស្ដ្រីម្នាក់នេះ លួចរ៉ូបគេហើយ ហ៊ានបង្ហោះរូបភាពអូតមិត្តភ័ក្ដិ
នៅលើហ្វេសប៊ុកទៀត


មិនយូរប៉ុន្មាន ម្ចាស់ហាងសម្លៀកបំពាក់ ក៏ទទួលបានដំណឹង ៖ “ខ្ញុំទទួលតំណភ្ជាប់ (link) ហ្វេស
ប៊ុក និងសារដែលសួរថា តើនេះគឺជាអ្វីដែលលោកកំពុងស្វែងរក?”។

នៅពេលចូលទៅកាន់តំណភ្ជាប់នេះ គេឃើញរូបរបស់ Danielle Saxton អាយុ ២៧ឆ្នាំ កំពុង
មានផ្ទៃពោះ។ នាងស្លៀករ៉ូបមួយនេះ (ដែលម្ចាស់ហាង Mortie’s Boutique និយាយថា វាមាន
តែមួយគត់) ហើយថតរូបជាមួយមិត្តភ័ក្ដិម្នាក់។ ប្រហែល ២ម៉ោងក្រោយមក Danielle Saxton
ក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួន។

ហាង Mortie’s Boutique


Shawn Talluto មកពីការិយាល័យនគរបាល West Frankfort នៃតំបន់ Illinois ថ្លែងថា ៖ “នៅ
ពេលបង្ហោះអ្វីមួយ នៅលើ ហ្វេសប៊ុក ចូរចងចាំថា ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ព័ត៌មានដែល
បានបង្ហោះនោះ នឹងត្រូវបានគេចែករំលែកទូទាំងពិភពលោក”។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail