CamNews

ព័ត៌មានជាតិ 

រថយន្តកូរ៉េ បុកឪពុក-ម្តាយស្លាប់ កូនមកទទួលសព ត្រូវរថយន្តក្រុង បុករបួសបន្ថែមទៀត

កំពត៖ រយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងផ្ទួនៗគ្នា នៅលើកំ  ណាត់ផ្លូវជាតិ លេខ៣ (កំពត-ព្រះសីហនុ) បណ្តាលឲ្យជនជាតិខ្មែរ-ឥស្លាម ២នាក់ប្តី-ប្រពន្ធស្លាប់ ខណៈកូន ២នាក់ និង មន្រ្តីពេទ្យ ២នាក់ទៀតរង របួស-ធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិព្រែក  ចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

តាមមន្រ្តីនគរបាលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៨៖៥០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា  ឆ្នាំ២០១៥នេះ មានរថយន្តកូរ៉េចំណុះមួយតោតមួយគ្រឿង បានបើកបុកជនជាតិខ្មែរ-ឥស្លាម ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅដងផ្លូវ។ លុះមួយម៉ោងក្រោយ ពោលនៅម៉ោង ៩៖៥០នាទី កូនៗ ជន រងគ្រោះ រួមនិងរថយន្តសង្រ្គោះ បានមកដឹក យកសពជនរងគ្រោះ ២នាក់ប្តីប្រពន្ធ។

វាជាគ្រោះអកុសលថ្មីមួយទៀត ដែលនឹកស្មានមិនដល់ និងស្ទើរតែមិនជឿនោះ គ្រាដែលមន្រ្តីពេទ្យ និងកូនៗជន រងគ្រោះ កំពុងលើកសពដាក់លើរថយន្តរៀបចំដឹកទៅគេហដ្ឋាន ដើម្បីធ្វើបុណ្យ ស្រាប់​តែមានរថយន្តក្រុងមួយ គ្រឿងបើកក្នុងទិស ដៅពីខេត្តព្រះសីហនុ ឆ្ពោះមកខេត្តកំពត បានជ្រុលទៅ​បុករថយន្តលុច្សស៊ីសកូនជនរងគ្រោះ  នៅលើផ្លូវ ហើយជ្រុលទៅបុករថយន្តពេទ្យដឹកសពបន្ថែមទៀត។

ការបុករះរបស់រថយន្តក្រុងនេះ បានធ្វើឲ្យកូនៗ ដែលទៅទទួលសពឪពុក-ម្តាយ ក៏ត្រូវរងគ្រោះធ្ងន់ធ្ងរ ហើយ មន្រ្តីពេទ្យ ២នាក់ កំពុងរៀបចំសពដាក់លើរថយន្តដឹកទៅស្រុកនោះ ក៏រងរបួសធ្ងន់ផងដែរ។

ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ក្រៅពីរថយន្តរងការខូចខាតហើយនោះ នៅមានម៉ូតូប្រមាណ ៤គ្រឿង  ទៀត ក៏ត្រូវរងការខូចខាតផងដែរ។ ទោះបីជាយ៉ាងណាក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តក្រុង ដែល មានវ័យក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តែអ្នកបើកបររថយន្តកូរ៉េ បានរត់គេចខ្លួនបាត់ហើយ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិខ្មែរ-ឥស្លាម ដែលស្លាប់មានឈ្មោះ ទូច ម៉ាត់ អាយុ ៦៣ឆ្នាំ រីឯភរិយា  ឈ្មោះ ឡោះ អាប់អះ អាយុ ៣៥ឆ្នាំ មានលំនៅឋាននៅភូមិ តាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល 


Tags: Social News Cambodia kompot