ភ្នំពេញ ៖ កម្លាំងនគរបាល រាជធានីភ្នំ ពេញជាច្រើនពាន់នាក់ បានបញ្ចេញសាច់ដុំ របស់ខ្លួន នៅក្នុងប្រតិ បត្ដិការហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមរក្សា សណ្ដាប់ធ្នាប់ និងសន្ដិសុខសង្គមជូនប្រជា ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ។
ប្រតិបត្ដិការហាត់ពង្រឹងសមត្ថភាព របស់កងកម្លាំងនគរបាល រាជធានីភ្នំពេញ មកពីគ្រប់អង្គភាព ការិ យាល័យ និងខណ្ឌ ទាំង ៩ បានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការបញ្ជា ផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នង ការរងនគរបាលជាតិ និងជា ស្នងការនគរបាល រាជធានីភ្នំពេញ ព្រម ទាំងមានការចូលរួម ពីបណ្ដាស្នង ការរង ប្រធានការិយាល័យ និងអធិការនគរបាល ទាំង ៩ខណ្ឌ ។
នៅក្នុងពិធីហ្វឹកហាត់សមត្ថភាព របស់ កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខាងលើនេះបានធ្វើ ឡើង ដើម្បីត្រៀមទប់ស្កាត់សកម្មភាព មិន ប្រក្រតីណាមួយ នៅក្នុងសង្គមក្នុងគោល បំណង រក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ និងស្ថិរ ភាពជូនជាតិមាតុភូមិ ។
ក្រោយពីបាន បញ្ចប់ការសមយុទ្ធ ពង្រឹងសមត្ថ ភាពអស់ រយៈពេលជាច្រើនម៉ោងមក លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ បានធ្វើការវាយតម្លៃ យ៉ាងខ្ពស់ ចំពោះការហ្វឹកហាត់របស់កង កម្លាំងនគរបាល ដែល ទទួលបានលទ្ធផល ល្អប្រសើរ ។
លោកឧត្ដមសេនីយ៍ស្នងការ បានប្រកាស ឱ្យកម្លាំងនគរបាលទាំងអស់ត្រៀមចូលរួម ប្រតិបត្ដិការ រក្សា សន្ដិសុខ និងសណ្ដាប់ ធ្នាប់ ក៏ដូចជាការទប់ស្កាត់ការ ធ្វើបាតុ កម្ម ផ្សេងៗ របស់គណបក្សប្រឆាំង សកម្មជន ដីធ្លី និងអង្គការសង្គមស៊ីវិលជាដើម ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល