ភ្នំពេញៈ ព្រោះតែចង់សង្ហា បង្អួតគេឯង យុវជនម្នាក់ បានប្រើជើងទាំងគូ របស់គេ បញ្ជាចង្កូតរថ
យន្ត ដឹកស៊ីម៉ងតិ៍ នៅលើដងផ្លូវ បណ្តាលឱ្យក្រឡាប់ ផ្អើលអស់ ប្រជាពលរដ្ឋ តែម្តង ។
ករណីនេះ បានកើតឡើង ក្នុងបរិវេណរ៉ា រថភ្លើង នៅចំណុច ផ្លូវលំភូមិទី៣ សង្កាត់ស្រះចក ខណ្ឌ
ដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៧និង៥៥នាទីល្ងាចថ្ងៃទី២៤ ខែកក្តដាឆ្នាំ២០១៣
ក្នុងនោះកម្មករ រួមដំណើរម្នាក់បានរង របួសធ្ងន់ ត្រូវបានគេបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ កាល់
ម៉ែត ចំណែកឯកម្មករ ៤នាក់ទៀត របួសស្រាល ។
នគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ក្នុងហេតុការណ៍ ក្រឡាប់រថយន្តនោះ មិនមាននរណា រាយ
ការណ៍ ប្រាប់សមត្ថកិច្ច ឲ្យបានដឹងឡើយ ទាល់តែជនរងគ្រោះម្នាក់ បានបញ្ជូនមក សង្រ្គោះនៅ
មន្ទីរពេទ្យកាល់ម៉ែត ទើបដឹងរឿងហេតុ ។ ចំណែករថយន្តបង្កហេតុនោះប្រភេទ ដឹកស៊ីម៉ង់ត៍មិន
ច្បាស់ម៉ាក មានក្បាលក្រហម តួពណ៌ខៀវ ចំណុះ២តោនកន្លះ មិនចាំស្លាកលេខ ព្រោះកើតហេតុ
ភ្លាមៗ ខាងក្រុមហ៊ុន បានស្ទូចយកចេញ យ៉ាងប្រញ៉ាប់ មិនសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន
ឡើយ ហើយអ្នកបើកបរ ក៏គេចខ្លួនបាត់ដែរ។
សមត្ថកិច្ចមូលដ្ឋាន បានបន្តទៀតថា ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ កំពុងសង្រ្គោះនៅ មន្ទីរពេទ្យ
កាល់ម៉ែត នោះឈ្មោះសុខ ចិន ភេទប្រុសអាយុ២៤ឆ្នាំ ជាកម្មករលីសែងស្នាក់នៅផ្ទះជួលផ្លូវ រថភ្លើង
ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីដាក់ស៊ីម៉ង់ត៍ នៅក្នុងបរិវរណរ៉ារថភ្លើងរួចហើយ ក្រុមកម្មករ៤
ទៅ៥នាក់ បាននាំគ្នាឡើងរថយន្ត ដឹកស៊ីម៉ង់ត៍នោះ ដើម្បីចេញទៅវិញ ប៉ុន្តែអ្វីដែល អ្នកនៅជិត ខាង
នាំគ្នាហួសចិត្តនោះ ព្រោះគេឃើញអ្នកបើកបរ រថយន្តនោះ បានប្រើជើង បើកយ៉ាងលឿន ជំនួសដៃ
របស់គេ លុះបើកចេញបានបន្តិច ស្រាប់តែភ្លាត់ស្នៀត ក្រឡាប់ផ្ងារជើង ច្រង៉ា ងបណ្តាលឲ្យកម្មរម្នាក់
ក្នុងចំណោមកម្មករ ៤ទៅ៥នាក់ បានត្រូវរបួសធ្ងន់ធ្ងរ បែកក្បាលហូឈាម សន្លប់ស្តូកស្តឹង ហើយត្រូវ
បានគេបញ្ជូន មកកាន់មន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ តែម្តង។ ចំណែករថយន្តបង្កហេតុវិញ ក៏ត្រូវបាន
គេប្រញ៉ាប់ស្ទូច យកចេញយ៉ាងលឿន ដើម្បី លាក់បាំងរឿងហេតុ ដល់អជ្ញាធរ មូលដ្ឋាន ។
ពាក់ព័ន្ធក្នុងរឿង ហេតុក្រឡាប់រថយន្តនោះ បើទោះរថយន្តបង្កបញ្ហា ត្រូវបានគេស្ទូច យកចេញទៅ
បាត់ក៏ ពិតមែន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ បន្តទៀត ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់។
ប្រជាពលរដ្ឋ បានលាន់មាត់ថា “នេះពិតជាមិនដែល មានមែន អីក៏ព្រហើនម៉្លេះ អ្នកបើកបរទាំងឡាយ
គួរកុំយកគំរូតាម ហើយទង្វើបែបនេះត្រូវបានសង្គមស្អប់ខ្ពើមជាទីបំផុត ចំពោះអ្នកប្រព្រឹត្ត ហើយរឿង
បែបនេះ គួរកុំឲ្យមាន សម្រាប់សង្គមយើង”៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល