CamNews

ព័ត៌មានជាតិ 

អុចធូបសែន ជំនាង ផ្ទះថ្ងៃសីល ឆេះផ្អើល ប្រជាពលរដ្ឋ មកជួយពន្លត់

ភ្នំពេញ  ៖ ផ្ទះមន្ដ្រីនគរបាលអន្ដោ ប្រវេសន៍ នៅព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ បានរង
នូវការឆាបឆេះ ដោយសារ តែកូនស្រីរបស់គាត់់   អុចធូបសែនជំនាងផ្ទះ សែនថ្ងៃសីល រួចបង្ក
ឱ្យមានអគ្គិភ័យកើត ឡើង  ផ្អើលប្រជាពលរដ្ឋ   នៅក្បែរកន្លែងកើតហេតុ  នាំគ្នាមកជួយបាញ់
ពន្លត់ កាលពីវេលា ម៉ោង៩និង៤០នាទី ក្នុងដីឡូត៍លេខ២១ ក្រុមទី៣២ ភូមិ៤  សង្កាត់បឹងកេង
កងទី២ ខណ្ឌចំការមន ។

សេចក្ដីរាយការណ៍  ពីសមត្ថកិច្ចមូលដ្ឋាន   បានឱ្យដឹងថា  ម្ចាស់ផ្ទះរងគ្រោះឈ្មោះរិទ្ធ សារ៉ន
អាយុ៥៣ឆ្នាំ ជាមន្ដ្រីនគរបាលអន្ដោ ប្រវេសន៍ នៅព្រលានយន្ដ ហោះអន្ដរជាតិ ភ្នំពេញហើយ
នៅពេលមានករណីអគ្គិភ័យ នេះ លោកកំពុងធ្វើការ រួចជិះម៉ូតូយ៉ាងលឿនមកផ្ទះ ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុកូនស្រីរបស់គាត់ម្នាក់បានអុចធូបសែនជំនាងផ្ទះសម្រាប់
ថ្ងៃសីល រួចក៏ចុះមកក្រោម ធ្វើឱ្យភ្លើងធូបឆេះ ត្រូវបានប្រជា ពលរដ្ឋនៅក្បែរខាងឃើញទាន់ក៏
នាំគ្នាជួយអន្ដរាគមន៍ ដោយយកបំពង់ពន្លត់អគ្គិភ័យចំនួនពីរ មកបាញ់ពន្ដត់   ដោយមិនរំខាន
សមត្ថកិច្ចពន្លត់អគ្គិភ័យនោះឡើយ ។

យ៉ាងណាក៏ដោយ អគ្គិភ័យខាងលើនេះ មិនបណ្ដាលឱ្យឆាបឆេះខ្ទេចផ្ទះទាំងស្រុងនោះឡើយ
ពោលសម្ភារៈនៅខាងក្នុងផ្ទះមួយចំនួនដូចជាទូរទស្សន៍ តុតូចនិងទ្រព្យសម្បត្ដិខ្លះ ទៀងរងការ
ខូចខាត។ ក្នុងគ្រោះអគ្គិភ័យនេះ កូនប្រុសម្ចាស់ផ្ទះម្នាក់អាយុជិត២០ឆ្នាំបានដេកនៅក្នុងបន្ទប់
ឡៅតឿ ប៉ុន្ដែមិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News