CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្ដ្រី​ ប្រកាសថា នឹងគ្រង តំណែង រហូតដល់ អាយុជាង ៧០ឆ្នាំ ដូចមេដឹកនាំ ចិន វៀតណាម

កំពង់ស្ពឺ ៖ ពីខេត្ដកំពង់ស្ពឺ និងអាចចាត់ ទុកថា ជាលើកទី១ ដែលសម្ដេចនាយករដ្ឋ មន្ដ្រី ហ៊ុន
សែន បានប្រកាសថា សម្ដេចនិង គ្រប់គ្រងតំណែងដូចមេដឹកនាំចិន និងវៀត ណាម ពោលការ
លាចេញពីតំណែងជា នាយករដ្ឋមន្ដ្រី នូវអាយុចន្លោះពី៧៤ដល់ ៧៦ ដូចអតីតនាយករដ្ឋមន្ដ្រីចិន
វ៉េន ជាវ បាវ ដែលបានចាកចេញ ពីតំណែងនាយក រដ្ឋមន្ដ្រីចិន ក្នុងអាយុ៧៤ឆ្នាំ ។

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិប តីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានផ្លូវ ជាតិលេខ៤៤
នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៣នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឆ្លើយតបទៅនឹង
ការរិះគន់ដដែលៗ របស់គណបក្សប្រឆាំង និងអ្នកនយោបាយ មួយចំនួន ដោយចោទប្រកាន់
ចំពោះការកាន់តំណែងយូរឆ្នាំជានាយករដ្ឋមន្ដ្រី របស់សម្ដេច។

ត្រង់ចំណុចនេះ ដើម្បីបញ្ជាក់ត្រឡប់ទៅ កាន់បក្សប្រឆាំង និងអ្នកនយោបាយទាំងនោះ ក៏ដូចជាការ
បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ ប្រមាណ១ម៉ឺននាក់ នៅក្រុងច្បារមន សម្ដេចតេជោ ហ៊ុន សែន បាន
ថ្លែងថា សម្ដេចនឹងធ្វើឱ្យដូចមេដឹកនាំចិន វៀតណាម ដែលនឹងចាកចេញពីតំណែងនូវអាយុប្រមាណ
៧៤ឆ្នាំ ដោយសម្ដេចចង់ប្រៀបធៀប ទៅនឹងការចាកចេញពីតំណែងរបស់អតីត នាយករដ្ឋមន្ដ្រីចិន
លោកវ៉េន ជាវបាវ ដែល ត្រូវចាកចេញ  ពីតំណែងនាយករដ្ឋមន្ដ្រី នៅ អាយុ៧៤ឆ្នាំ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា “ខ្ញុំ នឹងធ្វើឱ្យដូចមេដឹកនាំវៀតណាម និងចិន ឥឡូវខ្ញុំអាយុ៦១
ឆ្នាំ ឱ្យខ្ញុំទៅណា? ខ្ញុំត្រូវ ការពារខ្សែរបស់ខ្ញុំ” ។

សម្ដេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ទៀតថា ប្រសិនបើគេផ្ដួលសម្ដេចឱ្យដួលនោះ គណបក្ស
ប្រជាជនកម្ពុជា ដូចជាដាច់ជើង ម្ខាង ហើយហេតុអ្វីបានមួយៗ ចង់តែកម្ចាត់ ហ៊ុន សែន រហូតដល់
ប្រើពាក្យថា មានស៊ី អត់សែន មានសែន អត់ស៊ី ដែលនេះគឺជា នយោបាយរបស់គេ ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងពីការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ដ្រី នៅ
ប្រទេសម៉ាឡេស៊ី ដោយ សម្ដេចបានតាមដានពីព័ត៌មាននេះ រហូតដល់ម៉ោង១និង៣០នាទីយប់មិញ
ទើប សម្ដេចចូលសម្រាក ។

ជាមួយនិងការតាមដានលទ្ធផលការ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ដ្រី នៅប្រទេសម៉ាឡេស៊ី
កាលពីយប់មិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាបក្សប្រឆាំងនៅម៉ាឡេស៊ី បាន
លើកឡើងពីបញ្ហាមួយចំនួន ដូចបក្សប្រឆាំងនៅកម្ពុជា បេះបិតតែម្ដង ។ ក្នុងនោះរួមមាន រិះគន់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ហាពុករលួយ និងជនបរទេស ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប៉ុន្ដែ គណបក្សកាន់អំណាច បានប្រកាសគោលនយោបាយ
ដោយរក្សា សន្ដិភាពស្ថេរភាព នៅក្នុងប្រទេស ហើយ ក្រោយពីបញ្ចប់ការរាប់លទ្ធផលការបោះ
ឆ្នោត គណបក្សកាន់អំណាចទទួលបាន១៣៣កៅអី រីឯបក្សប្រឆាំងទទួល បាន៨៩កៅអី ដូច្នេះ គណបក្សកាន់អំណាចបានបន្ដដឹកនាំប្រទេស រយៈពេល៥៦ឆ្នាំបន្ដទៀត ។ ចំពោះការកាន់ អំណាច
រយៈ ៥៦ឆ្នាំកន្លងមកនេះ របស់គណ បក្សកាន់អំណាច នៅក្នុងប្រទេសម៉ាឡេស៊ី សម្ដេចនាយករដ្ឋ
មន្ដ្រី ក៏បានប្រៀបធៀបនិង លើកឡើងចំពោះការរិះគន់របស់បក្សប្រឆាំង នៅកម្ពុជាដែលថា សម្ដេច
កាន់អំណាច់យូរ ប៉ុន្ដែយូរឬឆាប់ គឺជាការសម្រេចចិត្ដរបស់ប្រជាពលរដ្ឋ ។

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅតែប្រើពាក្យថា បើស្រឡាញ់ បើអាណិត បើ
ពេញចិត្ដ និងបើជឿទុកចិត្ដ សម្ដេច ត្រូវបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ