CamNews

ព័ត៌មានជាតិ 

ចោរវៀតណាម លួចម៉ូតូខ្មែរអស់លក្ខ័ ពេលជិះទៅដល់ផ្សារ​ ស្ទឹងមានជ័យ

ភ្នំពេញ ៖ ចោរវៀតណាមម្នាក់ បានធ្វើ សកម្មភាពលួចម៉ូតូពីអ្នករកស៊ីលក់ទឹកកក ជនជាតិខ្មែរ
បានសម្រេចប៉ុន្ដែត្រូវអស់លក្ខ័ នៅពេលដែល កម្លាំងនគរបាលប៉ុស្ដិ៍បឹងទំពុន ដឹកនាំដោយលោក
ឡូ ភារម្យ នាយនគរបាល ប៉ុស្ដិ៍ដេញទាន់ ហើយក្របួចបាននៅពេល ដែលជនសង្ស័យរូបនេះ
និងបក្ខពួកម្នាក់ទៀត ជាស្ដ្រីបានជិះម៉ូតូឌុបគ្នាទៅដល់ផ្សារស្ទឹងមាន ជ័យ ប៉ុន្ដែជនសង្ស័យជាស្ដ្រី
បានរត់គេចខ្លួនបាត់ ។

សកម្មភាពដេញចាប់ចោរជនជាតិវៀត ណាមយ៉ាងប្រផាប់ប្រភីង ពីសំណាក់កម្លាំង នគរបាលប៉ុស្ដិ៍
ទំពុនខាងលើនេះ បានកើត ឡើងកាលពីវេលា ម៉ោងប្រមាណ៧និង៣០ នាទីព្រឹកថ្ងៃទី៦ ខែមីនា
ឆ្នាំ២០១៣ ចាប់ពី កន្លែងដែលចោរលួចម៉ូតូនៅជិតផ្សារបឹងទំ ពុន រហូតមកដល់ផ្សារស្ទឹងមានជ័យ។

នាយនគរបាលប៉ុស្ដិ៍បឹងទំពុន លោកអនុ សេនីយ៍ទោ ឡូ ភារម្យ បានឱ្យដឹងថា មុន ពេលកើតហេតុ
ខណៈដែលជនរងគ្រោះ ឈ្មោះប៊ុន គឹមស្រឿន ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់
ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះម៉ូតូម៉ាកសេ១២៥ គ្មានស្លាកលេខ ដឹកទឹកកកយកទៅឱ្យម៉ូយ
ពី ផ្សារដើមថ្កូវ ឆ្ពោះទៅផ្សារបឹងទំពុន ។

លោកឡូ ភារម្យ បានបន្ដថា ពេលទៅ ដល់ផ្សារបឹងទំពុន ខណៈដែលជនរងគ្រោះ បានឈប់ម៉ូតូ
យកទឹកកកឱ្យម៉ូយ ស្រាប់តែ លេចមុខជនសង្ស័យ ធ្វើសកម្មភាពកាច់សោកម៉ូតូជិះគេចចេញពី
កន្លែងកើតហេតុ ។

ភ្លាមៗនោះជនរងគ្រោះ បានក្រឡេក ឃើញទាន់ក៏ស្រែកឆោឡោ ធ្វើឱ្យផ្អើលប្រជា ពលរដ្ឋនៅ
កន្លែងកើតហេតុ និងដឹងដល់ សមត្ថកិច្ចមូលដ្ឋាន ក៏ដេញតាមពីក្រោយ រហូតដល់ផ្សារស្ទឹងមាន
ជ័យ ក៏ឃាត់ខ្លួនបាន តែម្ដង ។ ប៉ុន្ដែជនសង្ស័យជាស្ដ្រីជនជាតិ វៀតណាមដូចគ្នាជិះពីក្រោយ
បានរត់គេច ខ្លួនបាត់ ។

នាយនគរបាលប៉ុស្ដិ៍បឹងទំពុន បានឱ្យដឹង ថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ភ្លាមៗពី
ជនរងគ្រោះ និងប្រជាពលរដ្ឋជា សាក្សី នៅម្ដុំផ្សារ បឹងទំពុន លោកបានដឹកនាំ សមត្ថកិច្ចធ្វើការ
ដេញពីក្រោយ ហើយក៏ចាប់ បានជនសង្ស័យខាងលើ ពេលដែលពួកគេ កំពុងជិះទៅដល់ផ្សារ
ស្ទឹងមានជ័យ រួចហើយ រឹបអូសម៉ូតូពីជននេះ ឱ្យជនរងគ្រោះវិញ ។

បើតាមលោកឡូ ភារម្យ ជនសង្ស័យ ឈ្មោះគឹម ហៀង អាយុ៤១ឆ្នាំ ជនជាតិវៀតណាម រស់នៅ
ផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃុំខ្លួននៅទីស្នាក់ ការប៉ុស្ដិ៍របស់លោក
ហើយនឹងបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាង សំណុំរឿងបញ្ជូនទៅតុលាការ
ចាត់ការតាម ផ្លូវច្បាប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ