CamNews

ព័ត៌មានជាតិ 

ស្នងការ ៖ មិនឱ្យនាយក ក្រឡាបញ្ជី សាលាដំបូង ខេត្ដព្រះសីហនុ រួចខ្លួនទេ រឿង បង្កគ្រោះ ថ្នាក់ចរាចរណ៍

ព្រះសីហនុ ៖ ស្នងការនគរបាលខេត្ដព្រះ សីហនុ លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បាន បញ្ជាក់ថា សមត្ថកិច្ចរបស់លោក មិនឱ្យនាយក ក្រឡាបញ្ជីសាលាដំបូងខេត្ដព្រះសីហនុ រួច ខ្លួននោះឡើយ ក្នុងករណីបើករថយន្ដបុកស្ដ្រី ម្នាក់ ដែលត្រូវបានគេដឹងថា ជាភរិយារបស់ មន្ដ្រីរដ្ឋបាលព្រៃឈើ ថ្នាក់នាយរងផ្នែកនៅ ស្រុកព្រៃនប់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ ធ្ងរ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ។

នាយកក្រឡាបញ្ជីសាលាដំបូងខេត្ដព្រះសីហនុ លោកផន ផា កាលពីវេលាម៉ោង៧ និង២០នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវឯករាជ្យ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ បានបើករថយន្ដរបស់ខ្លួន ម៉ាកលុច្សស៊ីស Rx300 ពណ៌ទឹកមាស ពាក់ ស្លាកលេខ ព្រះសីហនុ 2A-3738 បាន ទៅ បុកស្ដ្រីម្នាក់ កំពុងដើរឆ្លងផ្លូវបណ្ដាលឱ្យដួល បែកក្បាលនិងបាក់ជើង ខ្ទាតឆ្អឹងនៅជាប់នឹង រថយន្ដ ទៀតផង ។

ស្នងការនគរបាលខេត្ដព្រះសីហនុ បាន បញ្ជាក់ថា ក្រោយគ្រោះថ្នាក់ចរាចរណ៍អ្នក បើករថយន្ដ រូបនេះ បានគេចខ្លួននិងមិនទាន់ ចូលផ្ទះនោះឡើយ រហូតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ខណៈដែល នគរបាល ជំនាញរបស់លោកបាននឹងកំពុងធ្វើការស្រាវ ជ្រាវតាមចាប់ខ្លួន ដើម្បីយកមកចាត់ការបន្ដ តាមនីតិវិធីច្បាប់ ពោលមិនឱ្យរួចខ្លួននោះ ឡើយ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបាននិយាយថា ស្ដ្រីរងគ្រោះ ដែលជាភរិយា របស់ លោកស៊ឹម វណ្ណារ៉ាក់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ត្រូវរថយន្ដ របស់ លោកនាយក ក្រឡាបញ្ជីបុកពេញមួយទំហឹង បណ្ដាលឱ្យ ខ្ទាត់៤-៥ម៉ែត្រដួលបែកក្បាល នឹងអាចបាក់ ជើងទាំងពីរទៀតផង ។

បើតាមសាក្សីដដែលមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានធ្វើដំណើរឆ្លងកាត់ផ្លូវដោយ ថ្មើជើង ពេលនោះ លោកផន ផា កំពុងបើក រថយន្ដក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿន លឿន ក៏វាក់អឺជាមួយស្ដ្រីរងគ្រោះ ពេលនោះ បានយកចង្កូតទៅខាងស្ដាំដៃ ខណៈដែល ស្ដ្រីរងគ្រោះដើរ បកក្រោយក៏បុកពេញមួយទំហឹងខ្ទាត៤-៥ម៉ែត្រតែម្ដង ។

ពេលដែល បុកនោះ បណ្ដាលឱ្យ ឆ្អឹងជើងរបស់ស្ដ្រីរង គ្រោះខ្ទាតចេញមកក្រៅចំណែកខ្លះធ្លាក់នៅ លើដីនិងចំណែកខ្លះទៀតប៉ើង ទៅលើរថយន្ដមើលទៅគួរឱ្យញាក់សាច់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក លោក ផន ផា បានបើកទ្វារ រថយន្ដគេចខ្លួនដោយ ទុករថយន្ដចោលនៅទីនោះ ហើយត្រូវបាន ចរាចរណ៍យក ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្ដ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិ វិធីច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Sihaknu Vile