អ្នកទិញ : មីងអ្នកលក់ ! ទឹកឃ្មុំនេះយកមកពីណាដែរ?
អ្នកលក់ : អូហ៏ ក្មួយ ! ទឹកឃ្មុំនេះទើបតែយកមកពីព្រៃល្ងាចម្សិលម៉ិញនេះឯង …..!
អ្នកទិញ : អូយ ! ពាក្យនេះខ្ញុំឮគេនិយាយច្រើននាក់ហើយ …. ខ្ញុំចង់ទិញដែរ តែបារម្ភខ្លាច
តែមិនសុទ្ធទេ! អ្នកលក់ឮសូរតែអ្នកទិញរាងអេញអុញ ក៏និយាយកាត់តែម្តងដោយស្រែកឮៗ
ស្ទើរតែបែកក្រដាសត្រចៀក ឆ្ការដៃឆ្ការជើង មើលតែគេឈ្លោះគ្នា…..
អ្នកលក់ : មីងធានា ១០០ ភាគរយ ថាទឹកឃ្មុំមីងជារបស់សុទ្ធ … មីងមិនរកស៊ីកុហក បោក
ប្រាស់ លក់ផ្លូវ ដូចអ្នកដ៏ទៃទេ …. មីងធានា ….
អ្នកទិញ: អញ្ចឹងមីងលក់មួយលីត្រប៉ុន្មានដែរទៅ?
អ្នកលក់ : មួយលីត្រ ប្រាំម៉ឺនរៀល
អ្នកទិញ: អូយ ថ្លៃណាស់មីងអ្ហើយ ….. គេលក់តែបីម៉ឺនរៀលប៉ុណ្ណោះ ……!
ឮតែបីម៉ឺនរៀល អ្នកលក់ស្រែកឡើងផ្អើលផ្សារ ឡើងចង់បែកក្រដាសត្រចៀកអ្នកជិតខាង …..!
អ្នកលក់ : អូ...! លក់មិនបានទេ ក្មួយអ៊ើយ! …… មេស្ករឥឡូវឡើងថ្លៃខ្លាំងណាស់ ……………!
អ្នកទិញ : ………..
ដោយ៖ វណ្ណៈ
ប្រភព៖ wordpress