CamNews

ព័ត៌មានជាតិ 

នាយករង សាលាកំភុន រងការចោទ ប្រកាន់ថា រំលោភក្មេងស្រី ចំថ្ងៃទិវាសិទ្ធិកុមារ

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ ជានាយករង សាលាបឋមសិក្សាកំភុន បានរងការចោទ ប្រកាន់ពី
សំណាក់ ក្មេងស្រី វ័យ១៣ឆ្នាំម្នាក់ ថា បានចាប់រំលោភសេពសន្ថវៈ លើនាង បានសម្រេច។

ស្រ្តីជាម្តាយ បាននាំក្មេងស្រីរូបនោះ មកប្តឹងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរ
បាល ខេត្ត កាលពី ព្រឹក ថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣ ទៅលើឈ្មោះ ញ៉ាំង ចែង អាយុ៤០ឆ្នាំ រស់
នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ជាគ្រូបង្រៀន និង ជានាយករងសាលា បឋមសិក្សាកំភុន
ថា បានចាប់រំលោភកូន ស្រីរបស់គាត់កាលពីយប់ថ្ងៃទី០១ មិថុនា ឆ្នាំ២០១៣ នៅចំណុចខ្ទម ស្រែ
ចំការតំបន់ អូរក្រលៀង ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ។

ប្រភពពីនគរបាល បានឱ្យដឹងថា ស្រ្តីដែលដាក់ពាក្យបណ្តឹង មានឈ្មោះខាំ ជី អាយុ៥១ឆ្នាំ ជាកសិករ
ក្មេងស្រីរង គ្រោះ មានឈ្មោះ ហ ម ល អាយុ១៣ឆ្នាំ ជាសិស្ស ជនដែលគេចោទមាន ឈ្មោះ ញ៉ាំង
ចែង អាយុ៤០ឆ្នាំ អ្នកទាំង៣ រស់នៅ ភូមិកំភុន ឃុំកំភុន ស្រុកសេសាន។

តាមសម្តីរបស់ស្រ្តី ជាម្តាយបានឱ្យដឹងថា នៅពេលដែលពួកគាត់ ជាឪពុកម្តាយត្រឡប់ចូលផ្ទះក្នុង
ភូមិដោយទុក ឱ្យកូនស្រី និងចៅប្រុសម្នាក់ នៅចាំខ្ទមចំការ ដោយមានឈ្មោះញ៉ាំង ចែង សុំស្នាក់
នៅ ២ថ្ងៃដើម្បីកាប់ឈើធ្វើផ្ទះ នៅវេលាម៉ោង៨យប់ ថ្ងៃទី០១ មិថុនា មេឃកំពុងភ្លៀងធ្លាក់ ដោយ
ឱកាសហុច ឱ្យជនកំហូចម្នាក់នោះ បានធ្វើសកម្ម ភាពខិតចូល មកជិតកូនស្រី របស់គាត់កំពុងលុង
លក់ ក្នុងដំណេកលើ អង្រឹង ជននោះបានចាប់នាងយកដៃបិទមាត់ លើកនាងចុះពីអង្រឹង មករនាប
លើខ្ទម ស្របពេលចៅប្រុស គាត់កំពុងតែដេកលុងលក់ ក៏ឆ្លៀតឱកាសអោបរិត សើយសំពត់ធ្វើ
សកម្មភាព រំលោភបានសំរេច។

ប្អូនស្រីរងគ្រោះ ហ ម ល និយាយផងដែរថា ក្នុងខណៈ ពូ ចែង ធ្វើសកម្មភាព រំលោភនាងនោះ នាង
មិនហ៊ានស្រែកឡើយ ព្រោះខ្លាចគាត់វាយធ្វើបាបតែនាងបានរើបម្រាស់ដែរ តែពូ ចែង មិនលើកលែង
ឱ្យទេ កាន់តែឱបរិតនាង ដូចជាសត្វ ពស់ថ្លាន់រិតសត្វធ្វើជាចំណី រហូតគាត់បានសម្រេចបំណង ទើប
គាត់ដោះលែងនាងវិញ ហើយដើរទៅ ដេករៀងៗខ្លួន។

នាងនិយាយទៀតថា លុះព្រឹកឡើងនាងមានសភាព តក់ស្លុតណាស់ តែមិនហ៊ានប្រាប់ឳពុកម្តាយទេ
ព្រោះខ្លាចពួកគាត់វៃ រហូត ដល់ថ្ងៃទី០៦ មិថុនា ទើបហ៊ានប្រាប់ម្តាយ ហើយម្តាយក៏នាំ នាងមកប្តឹង
នគរបាល នៅព្រឹកថ្ងៃទី០៧ មិថុនា  ដើម្បីរកយុត្តិធម៌ ឱ្យច្បាប់ជាអ្នកផ្តន្ទាទោសទៅតាមស្ថានទំងន់។

ជនឈ្មោះញ៉ាំង ចែង បានឆ្លើយបដិសេធថា ខ្លួនមិនប្រព្រឹត្តដូចការចោទប្រកាន់របស់ប្អូនស្រ្តី ហ ម ល
 នោះទេ ថ្វីបើរូបគេ បានទៅដេកនៅខ្ទមចំការនោះមែន តែពេលភ្លៀងធ្លាក់រូបគេ បានបបួលក្មួយប្រុស
របស់ ហ ម ល ទៅឆ្លុះ កង្កែប ពេលត្រឡប់ ពីឆ្លុះវិញ ចូលដេកធម្មតា មិនបានប៉ះពាល់អ្វីទាំងអស់។

លោក ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឱ្យដឹងថា ជនសង្ស័យកំពុងតែសាក សួរ
រីឯជនរងគ្រោះ លោក បាន បញ្ជូនទៅមន្ទីរពេទ្យ ធ្វើកោសល្យវិច្ច័យ ម្យ៉ាងវិញទៀត មិនទាន់ដឹងថា
ករណី នេះវិវត្តយ៉ាងណាទេ តែលោកនឹង ខំប្រឹងអស់ពីសមត្ថភាព៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ